ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមត្រាវឆឹងទឹកស្ករ

19-Apr-2019 10:28 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: ត្រាវ ៦៥០ក្រាម កាត់ជាដុំធំល្មម (តាមចំណូលចិត្ត), ទឹកស្អាត ១ចាន, ស្ករស ៣០០ក្រាម, ខ្ទិះដូង កន្លះកូនចាន, ម្សៅអង្ករ ១ស្លាបព្រាកាហ្វេ, អំបិល ១ស្លាបព្រាបកាហ្វេ។

វិធីធ្វើ:

១.ដាំខ្ទះដាក់ទឹក និងស្ករសចូល កូរចូលគ្នាឲ្យរលាយសព្វល្អ

២.បន្ទាប់មកដាក់ត្រាវចូល ទុករម្ងាស់ឲ្យត្រាវទន់ ឆ្អិនហើយដួសដាក់ចាន

៣.ធ្វើទឹកខ្ទិះ យកខ្ទិះដូងដាក់ចូលឆ្នាំង ដាក់អំបិល និងម្សៅអង្ករចូល កូរចូលគ្នាឲ្យសព្វ ពុះហើយលើកចុះ រួចដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ