ចំណេះដឹងទូទៅ
រូបភាព
+ការព្យាបាល
-ជំងឺទឹកនោមផ្អែម ឈាមរាវ រោគសើស្បែង គ្រុនចាញ់ គ្រុនក្ដៅ ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ-អៀន របួស និងហើម
+ជំងឺទឹកនោមផ្អែម
-យកផ្កា និងស្លឹករបស់វា មកដាំទឹកផឹកពី ២០០ ទៅ ៤០០មីលីក្រាម ឬម្សៅស្ងួតពី ៥ ទៅ ១០មីលីក្រាម+ជំងឺឈាមរាវ
-អាការៈជំងឺ គឺអ្នកជំងឺនៅពេលមុតអ្វីមួយឈាមនឹងហូរចេញរហូតដោយមិនកកឡើយ ហើយអ្នកជំងឺអាចហូរឈាមចេញពីផ្នែកណាមួយពីរាងកាយទៀតផង
+របៀបប្រើប្រាស់
-ជ្រើសយកដើមស្ដៅដែលចាស់បន្តិចរឹតតែល្អ ដោយកាប់យកមកហាលឲ្យស្ងួតកុំឲ្យដុះផ្សិត ដាំទឹក ១លីត្រ ដាក់ថ្នាំមួយក្តាប់ដៃមនុស្សចាស់ ពិសាមួយថ្ងៃ ២ដង
-ថ្នាំនេះធ្វើឲ្យ ប្លាកែតឡើង ហើយធ្វើឲ្យសាច់ត្រជាក់គេងលក់ស្រួល និងមិនងាយកើតជំងឺផ្លាសាយទៀតផង(បើស្ថានភាពជំងឺធ្ងន់ត្រូវពិសាជាង ៦ខែ)+រោគសើស្បែក
-យកផ្កា និងស្លឹកមកកំឡោចសម្រាប់ព្យាបាល
+ជំងឺគ្រុនចាញ់ គ្រុនក្តៅ មួលឈាម
-យកសំបកមកដាំទឹកផឹកពី ៣០០ ទៅ ៦០០មីលីក្រាម+ចុកពោះ ទម្លាក់ព្រូនចង្កឹះ និងអៀន
-យកម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកម្រិត ៤ ទៅ ៦ មីលីក្រាម។
+របួស ឬហើម
-យកសំបកមកបុកកិនឲ្យម៉ដ្ឋសម្រាប់បំពោកពីលើ**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត