វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-ខ្នុរស្រគាល ៥០០ ក្រាម-ស្ករស ៥០០ ក្រាម-ទឹក ៤ កែវ-ខ្ទិះដូង ១/២ កែវ-ម្សៅអង្ករស្រូវខ្សាយ ឬ ម្សៅពោត ១ ស្លាបព្រាបាយ- អំបិល ១/២ ស្លាបព្រាបាយ- ទឹកកំបោរ ២ កែវ
+របៀបធ្វើ៖-លាងខ្នុរឱ្យស្អាត រួចដាក់ត្រាំក្នុងទឹកកំបោរ ២០-៣០ នាទីដើម្បីឱ្យសាច់ខ្នុរស្វិតល្អ។ បន្ទាប់មក លាងទឹកសម្អាតម្តងទៀត រួចទុកចោលសិន។ -រម្ងាស់ខ្ទិះដូងក្នុងកូនឆ្នាំងឬខ្ទះឆា បើកភ្លើងតិចៗ។ ដាក់ម្សៅពោតឬអង្កររំលាយក្នុងទឹក រួចកូរជាមួយទឹកខ្ទិះរម្ងាស់រួច ទុកចោលមួយឡែកសិន។-ចាក់ទឹក ៤ កែវចូលឆ្នាំងដាំឱ្យពុះ រួចរម្ងាស់ស្ករសឱ្យរលាយក្នុងទឹកនោះ ១០ ទៅ ១៥ នាទី បើកភ្លើងរឹមៗ កុំភ្លេចកូរវាផង។ -ត្រាំខ្នុរចូលក្នុងទឹកស្កររម្ងាស់រួចអំបាញ់មិញ កូរវាថ្នមៗ រួចទុកចោលប្រហែល ២០ ទៅ ៣០ នាទី។- ស្រង់ខ្នុងដាក់ចាន រួចស្រូបទឹកខ្ទិះបន្ថែមរសជាតិជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស