ចំណេះដឹងទូទៅ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ
-អំពិលទុំ ២ គីឡូក្រាម និងស្ករស ៨ គីឡូក្រាម-ទឹក ០,៥ លីត្រ-អំបិល ១ ស្លាបព្រាបាយ
-ម្សៅមីចំនួន ១ កញ្ចប់ (១គីឡូក្រាម)+របៀបធ្វើ
-យកអំពិល ២ គីឡូក្រាម ស្ករសចំនួន ៣ គីឡូក្រាម ដាក់នៅលើភ្លើង កូររហូតទាល់តែរលាយសាច់មួយ រួចចាក់ម្សៅចូលកូរទាល់តែឆ្អិនដាច់ទឹក-លើកចុះពីលើភ្លើង ចាក់ស្ករសចំនួន ៤ គីឡូក្រាម ចូលបន្តកូរឱ្យសព្វ រួចរក្សាទុកឱ្យត្រជាក់
-យកស្ករស ១ គីឡូក្រាម ព្រាចបាចទៅលើថាស យកអំពិលដែលត្រជាក់នោះទៅដាក់លើស្ករស រួចលុញជាគ្រាប់តូចៗប៉ុនមេដៃ ច្រកចូលទៅក្នុងថង់ រួចរក្សាទុកសម្រាប់លក់ និងបរិភោគសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត