រុក្ខជាតិដាំក្នុងផ្ទះ
រូបភាព
១.ការត្រៀមពូជដាំ
–នៅលើផ្ទៃដីទំហំ ៧ អារ ត្រូវដាំពូជអស់ចំនួន ១៧គីឡូក្រាម
–មុនដាំ យកខ្ទឹមទៅហាលថ្ងៃរយៈពេល ១ ខែ ដើម្បីឲ្យស្ងួតល្អ បន្ទាប់មកទើបយកទៅដាំ ។
២.ការរៀបចំដីដាំនិងការដាំ
ក្នុងការ ធ្វើដី ត្រូវធ្វើយ៉ាងណាភ្ជួររាស់ដីច្រើនសា និងហាលឲ្យឆ្អិនល្អ ទើបទទួលបានផលខ្ពស់
–បន្ទាប់មក កាប់លើកជារងដែលមានទទឹង១ម៉ែត្របណ្តោយទៅតាមស្ថានភាពដី និងកំពស់ ២,៥ តឹក
– នៅលើរងនិមួយៗ ត្រូវដាក់ជីលាមកសត្វពុកផុយទ្រាប់បាត
–យកមើមខ្ទឹមកប់ដាំក្នុងជំរៅរាក់ រួចលប់ដីពីលើ និងដាំដោយទុកចន្លោះគុម្ព ២ តឹក ពីដើមមួយទៅមួយ។
៣.ការថែទាំ
–ក្រោយពីដាំហើយត្រូវស្រោចទឹកឲ្យជោគនៅពេលខ្ទឹមដុះ
–រួចកាត់ចំបើងខ្លីគ្របនៅលើរងតាមចន្លោះគុម្ព។ត្រូវថែទាំស្រោចទឹក១ថ្ងៃ ២ ដង(ព្រឹក-ល្ងាច)
–ជ្រុំដីដកស្មៅ ដើម្បីឲ្យដីធូរ
–ក្នុងការដាំខ្ទឹមនេះពុំមានជួបប្រទះសត្វល្អិតបំផ្លាញច្រើនទេ ព្រោះខ្ទឹមដំណាំមានក្លិនក្រពុល ដែលអាចធ្វើសត្វល្អិតមិនហ៊ានមកជិត។
៤.ការប្រមូលផល
ក្រោយពី ដាំបានរយៈពេលចាប់ពី៣ខែឡើងយើងអាចចាប់ផ្តើមដកប្រមូលផល។នៅលើផ្ទៃដី៧អារ អាចប្រមូលផលបាន៥៦០គីឡូក្រាម។ទូទាត់លើការចំណាយ យើងអាចទទួលបានប្រាក់ចំណេញសុទ្ធ ៥៩២ ០០០រៀល។
**សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំខ្ទឹមមាន:
–រៀបចំដីដាំដោយភ្ជួររាស់ដីឲ្យបានច្រើនសា និងហាលឲ្យស្ងួតល្អ
–ប្រើជីលាមកសត្វពុកផុយទ្រាប់បាតរងឲ្យបានច្រើន
–កប់មើមខ្ទឹមដាំក្នុងជំរៅរាក់ ដើម្បីឲ្យពន្លកស្លឹកដុះចេញល្អ
–ដាំចន្លោះគុម្ពសមស្របពីគុម្ពមួយទៅមួយ២តឹកដើម្បីឲ្យខ្ទឹមទទួលពន្លឺបានគ្រប់គ្រាន់
– ថែទាំស្រោចទឹក ដកស្មៅ និងក្រាលកំទេចចំបើងគ្របពីលើការពារការហួតសំណើម៕
អត្ថបទ៖ CEN