វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖- ផ្លឺបឺរ ៣ ផ្លែល្មម ហាន់ជាកង់ៗ- ខ្ទឹមបារាំងក្រហម ហាន់កន្លះចានចង្កឹះ- ប៉េងបោះហាលក្រៀម ហាន់ ជាកង់ៗ កន្លះចានចង្កឹះ- ជីរវ៉ាន់ស៊ុយមួយក្បង់ដៃ- អំបិលកន្លះស្លាបព្រាបាយ- ទឹកក្រូចឆ្មា មួយចំហៀង
– សំបកគាវ (ធ្វើពីម្សៅមីនិងពងទា) ៨ ទៅ ១០ បន្ទះ
+វិធីធ្វើ៖- បើកភ្លើងចង្ក្រានអគ្គីសនីឱ្យក្តៅ ៣៥០ អង្សា។- លាយផ្លែបឺរ ខ្ទឹមបារាំង ប៉េងប៉ោះក្រៀម ជីរវ៉ាន់ស៊ុយ អំបិល និងក្រូចឆ្មាច្របល់ចូលក្នុងចានមួយ។ – ចាប់ផ្តើមបត់គ្រឿងផ្សំចូលក្នុងសំបកគាវ។ សំបកគាវមួយត្រូវដួសគ្រឿងផ្សំដាក់ ២ ស្លាបព្រាបាយ។ – បន្ទាប់មកលើកសាយ៉នេះដាក់ក្នុងថាស ហើយដាក់វាដុតក្នុងម៉ាស៊ីន ៣០ ទៅ ៤០ នាទី។ – លើកសាយ៉ចេញពីម៉ាស៊ីន និងត្រៀមទឹកជ្រលក់ផ្អែមៗ ដែលជាចំណង់ចំណូលចិត្តរបស់លោកអ្នកជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស