ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីផ្សំចំណីងាយៗឲ្យមេមាន់ពងបានច្រើន !!

20-Apr-2019 09:47 AM

រូបភាព


ដោយ: Uddam

រកបានហើយ សម្រាប់អ្នកចង់ឲ្យមេមាន់ពងបានច្រើនរូបមន្តផលិតចំណីពីធម្មជាតិដើម្បីឲ្យមាន់ពងបានច្រើន
សូមជួយស៊ែរ ដល់បងប្អូនកសិមករយើងឲ្យបានផលល្អផង៖


+វត្ថុធាតុដើម៖
-ស្លឹកម្រុំ,ត្រកួន,អង្គាដី,កន្ធំថេត,ជីត្រចៀកជ្រូក,ប្រទាលកន្ទុយក្រពើ,ស្លឹកស្ដៅ,ស្លឹកខ្ទឹម,ស្លឹកគ្រៃ,ចុងអង្ករ,កន្ទក់,កំពិស,ខ្ចៅខ្យងនិងក្បាលត្រីតូចៗ។


+វិធីធ្វើ៖
-យកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង(ត្រកួន,ស្លឹកអង្គាដី,ជីត្រចៀកជ្រូក,ប្រទាលកន្ទុយក្រពើ,ស្លឹកស្ដៅនិងស្លឹកខ្ទឹម)យកបរិមាណស្មើរៗគ្នាដោយគិតជាបរិមាណសរុបប្រហែល៣០%នៃចំណីសរុប.


-ស្លឹកម្រុំនិងស្លឹកកន្ធំថេតចំនួន១០%
-ចុងអង្ករកន្ទក់ ជាបរិមាណ៤០%
-កំពិសខ្ចៅខ្យង និងក្បាលត្រីតូចៗ ២០%


-យកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយនិងបន្ថែមអំបិល១ខាំដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។
+វិធីប្រើ៖

ត្រូវផ្តល់ចំណី១ថ្ងៃ៣ដងគឺពេលព្រឹកចន្លោះពីម៉ោង៧ទៅ៨កន្លះពេលថ្ងៃចន្លោះពីម៉ោង១២ទៅម៉ោង១ថ្ងៃត្រង់និងពេលល្ងាចចន្លោះពីម៉ោង៣ទៅម៉ោង៤មុនឲ្យចំណីមាន់ត្រូវធានាថាស្នូកចំណីត្រូវតែស្អាតនិងស្ងួតជាប្រចាំ។

អត្ថបទដោយ៖អ៊ាង សុផល្លែត