ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ អាកោខ្ទិះថៃ ធានាថាឆ្ងាញ់ !

20-Apr-2019 11:47 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំសម្រាប់នំ៖- ម្សៅអង្ករ ២០០ ក្រាម- ម្សៅមី ៤ ក្រាម- ស្ករស ២៦០ ក្រាម- ខ្ទិះដូង ៧០០ ក្រាម- ទឹកស្លឹកតយ ១០០ ក្រាម-លាយម្សៅអង្ករនិងម្សៅមីចូលគ្នា។ លាយទឹកស្លឹកតយជាមួយខ្ទិះដូង និងស្ករត្នោតឱ្យសព្វ។ បន្ទាប់មក លាយគ្រឿងផ្សំទាំងអស់នេះចូលគ្នាឱ្យសព្វ។

+ របៀបធ្វើក្រែមស្រូបពីលើ៖១-ម្សៅអង្ករ ២០ ក្រាម២-ក្រែម សម្រាប់ធ្វើនំ (Cream) ៤០០ ក្រាម៣-អំបិល ៤ ក្រាម លាយគ្រឿងផ្សំទាំង ៣ ចូលគ្នាឱ្យសព្វ។

+ដំណាក់កាលចម្អិនអាកោ៖១-ចាក់គ្រឿងផ្សំធ្វើនំចូលកូនចាន រួចចំហុយ ១០ នាទី។២-ស្រូបក្រែមផ្សំរួចពីលើនំ រួចចំហុយថែម ៣ នាទីទៀត។ ៣-ដកចេញពីសឹង រួចទុកឱ្យត្រជាក់ ៥ នាទី លោកអ្នកនឹងទទួលបានអាកោថៃរសជាតិឆ្ងាញ់ប្លែកមាត់ មិនធ្លាប់ជួបពីមុន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស