ឯកសារកសិកម្ម
រូបភាព
+សំភារត្រូវមាន
-ធុងទឹកផ្កាឈូក១
-អង្កាម ១បាវ បុកណែន+ របៀបធ្វើ
-យកធុងស្រោចដំណាំផ្កាឈូកទៅកាត់បំពង់ចំពួយចេញ
-កាត់គែមមាត់ធុងរាងត្រីកោណនៅជុំវិញចំនួន ៤កន្លែង-ចោះបាតធុងឲ្យមានទំហំប៉ុនបំពង់ផ្កាឈូកនោះ
-ស៊កបំពង់នោះភ្ជាប់ទៅនឹងប្រហោងដែលបានចោះនៅបាតធុង (បំពង់នេះត្រូវតែឲ្យវែងប្រហែល ១,៥ម៉ែត្រ សំរាប់បង្ហុយផ្សែងចេញក្រៅ)-យកអង្កាមទៅចាក់ជាគំនររួចវែកចំពំនូក កណ្តាលហើយដាក់កូនឈើតូចៗ (អុស) ដុតឲ្យឆេះរួចយកធុងដែលបានរៀបចំហើយគ្របពីលើភ្នក់ភ្លើងនោះ-បន្ទាប់មកកាយអង្កាមកប់ពីលើធុង និងបញ្ចេញបំពង់ផ្សែងមកខាងក្រៅ (ការដុតនេះ ប្រើរយៈពេលប្រមាណ ៣ម៉ោង ទើបអង្កាមឆេះសព្វអស់)-បន្ទាប់មកកាយធ្យូងអង្កាមពង្រាយវាឲ្យត្រជាក់
-ច្រកធ្យូងអង្កាមដែលបានដុតហើយទុកក្នុងបាវសំរាប់លាយជាមួយដីដាំដំណាំសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត