វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖- ស្វាយទុំ ៤ ចំណិត-ទឹកស្វាយទុំ ១ កែវ- ខ្ទិះដូង ១/៤ នៃកែវ- ស្ករ ៣ ស្លាបព្រាបាយ- គុជ ១ កែវ (យកគុជចម្អិនរួច)- ទឹកដោះគោខាប់ ១/៤ នៃកែវ
+របៀបធ្វើ៖- កាត់ស្វាយទុំជាកង់ៗទៅក្នុងប្រអប់មួយ។ ស្វាយពាក់កណ្ដាលទុកដាក់វាក្នុងចានមួយដោយឡែក។
– ស្វាយទុំដែលនៅសល់មួយចំហៀងទៀតយកទៅធ្វើជាទឹកស្វាយទុំ រួចក្រឡុកវាជាមួយខ្ទិះដូង ស្ករ និងទឹកដោះគោក្នុងម៉ាស៊ីនទឹកក្រឡុក បន្ទាប់មកចាក់ចូលក្នុងចានមួយ។– ដាក់ស្វាយទុំនៅសល់ពាក់កណ្ដាលទៀត និងគុជចូលទៅទឹកដែលបានក្រឡុក។ ហើយទុកវាក្នុងទូទឹកកកឱ្យត្រជាក់រហូតដល់អ្នកត្រៀមរួចរាល់ដើម្បីពិសា ជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស