ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

បំបាត់ការឈឺធ្មេញដោយសប្រើវិធីបែបធម្មជាតិនេះសាកមើល!

20-Apr-2019 01:23 PM

រូបភាព


ដោយ: Uddam

ខ្ទឹម​បារាំង មាន​សារធាតុ​ប្រឆាំងនឹង​មេរោគ និង​ប្រឆាំងនឹង​ការ​រលាក​ជាច្រើន ដែល​អាច​សម្លាប់​មេរោគ​នៅក្នុង​មាត់ធ្មេញ ដោយ​ការពារមាត់ធ្មេញ​ពី​ការរីក​រាលដាល និង​បញ្ចៀស​ធ្មេញ​ពុក​ផងដែរ​ ។

ខ្ទឹមបារាំង​ក៏​អាច​សម្លាប់​បាក់តេរី ដែល​បណ្តាលឲ្យមាន​ការឆ្លង​មេរោគ​ធ្មេញ អញ្ចាញ​ធ្មេញ និង​បញ្ឈប់​ការ​ហូរឈាម​អញ្ចាញធ្មេញ​។ ដូច្នេះទើប​ខ្ទឹមបារាំងបាន​ក្លាយជា​ឱសថ​ដ៏​ល្អសម្រាប់​បំបាត់​ការឈឺ​ធ្មេញ និង​ការពារ​ធ្មេញ​ពុក​។

វិធី​ងាយៗដើម្បី​បំបាត់ការឈឺ​ធ្មេញដោយ​ប្រើ​ខ្ទឹម​បារាំង អ្នក​គ្រាន់តែ​ចិត​ខ្ទឹមបារាំង ជា​ចំណិតៗ ហើយ​ប្រើ​ធ្មេញ​ដែល​កំពុង​ឈឺទំពារ​វា​ថ្នមៗ​ រហូត​ទាល់តែចំហាយ​ខ្ទឹមបារាំង​រសាត់​បាត់អស់​ពី​ក្នុង​មាត់ ចាំ​បន្ត​ទំពារ​ចំណិត​ខ្ទឹម​ថ្មី​ទៀត​។

សម្រួលអត្ថបទដោយ៖ ស្រីពៅ