ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើបាយមាន់ហៃណាំ ឆ្ងាញ់!

20-Apr-2019 01:55 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: សាច់មាន់ ៤០០ក្រាម (សាច់ភ្លៅ សាច់ទ្រូង សាច់ស្លាប តាមចំណូលចិត្ត), ខ្ញី ៣៥ក្រាម ហាន់ស្តើងៗ, គល់ជីវ៉ាន់ស៊ុយ ២-៣គល់ (មិនដាក់ក៏បាន), អង្ករ ៥០០ក្រាម (អង្ករផ្កាម្លិះ) យកទៅលីង, ទឹក ៨០០មីលីលីត្រ។ គ្រឿងផ្សំទឹកជ្រលក់: ​ខ្ញីចិញ្ច្រាំ ១ស្លាបព្រាបាយ, ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ, ម្ទេសហាន់ ១-២ស្លាបព្រាបាយ, សៀងចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ, ស្ករស ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់ ១ចុងស្លាបព្រាកាហ្វេ, ទឹកខ្មេះ ១/២-១ស្លាបព្រាបាយ។

វិធីធ្វើ:

១.ដាំឆ្នាំងដាក់ខ្ញី គល់ជីវ៉ានស៊ុយចូល ចាក់ទឹកចូល រួចដាក់សាច់មាន់ចូល ស្ងោរឲ្យឆ្អិន

២.មាន់ឆ្អិនហើយស្រង់មាន់ចេញ រួចដាក់អង្ករដែលលីងហើយចូល ហើយដាក់សាច់មាន់ចូលពីលើ រួចចំហុយវាប្រហែល ២០-២៥នាទី

៣.ធ្វើទឹកជ្រលក់ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា កូរឲ្យសព្វ

៤.ឆ្អិនរួចរាល់អស់ហើយ រៀបចំបាយមាន់ស្ងោរដាក់ចាន និងទឹកជ្រលក់ រួចជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ