ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើចេកឆាបពិសេស ឆ្ងាញ់ជាប់ចិត្ត!

20-Apr-2019 07:33 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖​ ចេក​ណាំវ៉ា​ខ្ចី ១ស្និត, ទឹក​កំបោរ (សម្រាប់​ត្រាំ​ចេក), ទឹកស្អាត កន្លះកូនចាន, ស្ករស ១កូនចាន​, ប័រ​ប្រៃ ឬប័រកំប៉ុង ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យក​ចេក​​បក​សម្បក លាងទឹកឲ្យស្អាត រួច​ហាន់​ជា​ចំណិត​ស្ដើង​​ៗ ហើយដាក់​ត្រាំ​ទឹក​កំបោរ​ប្រហែល ២-៣​ម៉ោង ទើប​ស្រង់​ទុក​ឲ្យ​ស្រស់​ទឹក

២.ដាំ​ខ្ទះឲ្យក្តៅ​ដាក់​ប្រេងចូល រួចដាក់​ចេកចូល​បំពងឲ្យឆ្អិនក្រៀមល្មម​ ហើយ​ស្រង់​ទុក​ឲ្យ​ស្រស់​ប្រេង

៣.ដាំ​ខ្ទះ​ប្រើ​ភ្លើង​​ក្ដៅ​ល្មម​ ​ដាក់ស្ករ​ស ទឹកស្អាត និង​ប័រចូល ​កូរ​ឲ្យ​រលាយសព្វ​ចូល​គ្នា ទុកមួយរំពុះ រួច​ដាក់​ចេក​​បំពង​ហើយ​ចូល​កូរច្របល់ចូលគ្នា​ឲ្យ​សព្វល្អ ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ