ឯកសារកសិកម្ម
រូបភាព
+គ្រឿងផ្សំ
-ដើមចេក ៦០គីឡូក្រាម (ហាន់តូចៗរួចបុក)-កន្ទក់ ៣០គីឡូក្រាម-អាចម៍គោ ៤គីឡូក្រាម (ហាលស្ងួតរួចបុកឱ្យល្អិត)
-អំបិលម៉ដ្ឋ ២,៥ខាំ (២ខាំកន្លះ)-ចុងអង្ករ ២គីឡូក្រាម-ដីឥដ្ឋ ១គីឡូក្រាម (ហាលស្ងួតរួចកិនឱ្យម៉ដ្ឋ)-ស្ករស ១គីឡូក្រាម+វិធីធ្វើ
-យកអាចម៍គោ ចុងអង្ករ អំបិល ដីឥដ្ឋ និងស្ករស លាយចូលគ្នាឱ្យសព្វ (១)
-យកកំទេចដើមចេក និងកន្ទក់ លាយបញ្ចូលគ្នាឱ្យសព្វ (២)-បន្ទាប់មកយក (១) និង (២) លាយបញ្ចូលគ្នាឱ្យសព្វ រួចយកទៅដាក់ចូលក្នុងធុងជ័របិទឱ្យជិតកុំឱ្យខ្យល់ចូលបាន
-ទុករយៈពេល៥ថ្ងៃ គឺកសិករអាចបើកធុងជ័រយកចំណីផ្សំនេះទៅឱ្យមាន់ស៊ីបាន។*សូមបញ្ជាក់ថា ចំណីផ្សំនេះ គឺកសិករអាចទុកបានយ៉ាងយូរតែ៧ថ្ងៃប៉ុណ្ណោះ បើលើសពីរយៈពេលនេះគឺគុណភាពថយចុះ ឬខូចគុណភាព។ ហេតុនេះ ការផ្សំកសិករគួរផ្សំទៅតាមចំនួនមាន់ដែលខ្លួនមាន។ ចំពោះប្រូតេអ៊ីននៅក្នុងចំណីដែលផ្សំនេះមានចាប់ពី ២៥ ទៅ ៣០% គឺអាចលើសចំណីប៉ាវមួយចំនួនទៀតផង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត