ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើងាយៗ នំ ហូតុក ឆ្ងាញ់ !

22-Apr-2019 09:52 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- ម្សៅស្រូវសាលី ២០០ ក្រាម (បើរកនៅផ្សារមិនបានទេ អាចជំនួសដោយម្សៅអង្ករ) – ម្សៅអង្ករដំណើប ១០០ ក្រាម- មេនំប៉័ង ១០ ក្រាម- ស្ករស ១០ ក្រាម- អំបិល ១ ស្លាបព្រាកាហ្វេ- ទឹកក្តៅ ១៨០ មិល្លីលីត្រ- ឈីសឈ្មោះ Mozzarella Cheese (សម្រាប់ធ្វើស្នូល មិនចាំបាច់លាយគ្នាជាមួយគ្រឿងផ្សំខាងលើទេ)+របៀបធ្វើ៖-ចាក់គ្រឿងផ្សំទាំងអស់ចូលទឹកក្តៅ (លើកលែងឈីស) ហើយកូរវាឱ្យសព្វ សឹមយកមកលុញនឹងដៃឱ្យស្វិត។ បន្ទាប់មក យកម្សៅនោះដាក់ក្នុងចានគោមមួយ ហើយយកថង់គ្របពីលើឱ្យជិត ទុកចោល ៣០ នាទី។ បន្ទាប់មកទៀត បេះយកម្សៅនោះមួយដុំតូច មកមូលធ្វើជានំ ហើយដាក់ឈីស Mozzarella Cheese បន្តិចសម្រាប់ធ្វើស្នូល។ បន្ទាប់ពីមូលនំរួចរាល់ យកវាទៅចៀនក្នុងខ្ទះ ដាក់ប្រេងឆាបន្តិចបន្តួច ជាការស្រេច។ ចុងក្រោយលោកអ្នកអាចស្រូបទឹកឃ្មុំពីលើបន្តិចក៏បាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស