ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំអាកោខ្ទិះស្លឹកតើយ ឈ្ងុយឆ្ងាញ់!

22-Apr-2019 10:27 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ទឺកស្លឹកតើយ ២០០ក្រាម, ម្សៅអង្ករ ៥០ក្រាម, ស្ករត្នោត ៨០ក្រាម។ គ្រឿងផ្សំ​ខ្ទិះ៖ ខ្ទិះដូង ៣០០ក្រាម, ម្សៅអង្ករ ៥០ក្រាម, ស្ករស ៤០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ។

 

វិធីធ្វើ៖

១.លាយម្សៅអង្ករ ទឹកស្លឹកតើយ និងស្ករត្នោត ចូលលាយឲ្យសព្វចូលគ្នាល្អ ទុកមួយឡែក

២.លាយម្សៅអង្ករ ស្ករស អំបិល និងខ្ទិះដូង ចូលគ្នាលាយឲ្យសព្វល្អ ទុកមួយឡែក

៣.បន្ទាប់មកយកឆ្នាំងសម្រាប់ចំហុយ យកកូនចាន កូនពែង ឬពុម្ព សម្រាប់ចាក់នំ យកទៅដាក់ចំហុយប្រហែល ៨-១០នាទីសិន

 

៤.ហើយបានដួសម្សៅដែលលាយហើយដាក់ចូល (ដាក់កុំអោយពេញពេក) រួចគ្របចោលចំហុយប្រហែល ៦-៨នាទី

៥.បន្ទាប់មកទៀតដួសខ្ទិះដែលលាយហើយដាក់ចូលពីលើ ចំហុយទៀតប្រហែល ៨-១០នាទី រួចហើយយកចេញទុកឲ្យត្រជាក់ (ទើបខ្វេះចេញពីចានមិនស្អិត) ហើយជាការស្រេច៕

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ