ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ
-ទន្ទ្រានខែត្រ ៣គីឡូក្រាម-ទំពាំងស្រស់ ៣គីឡូក្រាម-បណ្តូលពេជ្រ ៣គីឡូក្រាម-សំបកស្ដៅ និងផ្លែស្លែង ៣គីឡូក្រាម
-ទឹកនោមគោ ១០លីត្រ-ទឹកធម្មតា ១០លីត្រ+វិធីផ្សំ
-យកវត្ថុធាតុដើមមកកាប់ចិញ្ច្រាំឲ្យល្អិត យកទៅដាក់នៅក្នុងពាង រួចចាក់ទឹកឲ្យលិចវត្ថុធាតុដើម គ្របទុករយៈពេល២០ថ្ងៃ ទើបអាចប្រើបាន-ក្នុងរយៈពេល២០ថ្ងៃ ដែលរក្សាទុកនេះ យើងអាចបើកគំរបកូររយៈពេល ២ទៅ៣ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់+វិធីប្រើ
-យកទឹកថ្នាំចំនួន ០,៥លីត្រ (កន្លះលីត្រ) ប្រើលាយជាមួយទឹកចំនួន ១០លីត្រ ស្រោចលើកូនដំណាំ
-យកថ្នាំចំនួន ១លីត្រ ប្រើលាយជាមួយទឹកចំនួន ១០លីត្រ ស្រោចលើដំណាំសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត