ឯកសារកសិកម្ម
រូបភាព
វិធីងាយៗដើម្បីបណ្តុះគ្រាប់គ្រញួងសំរាប់ទុកដាំខ្លួនឯង!!
វិធីធ្វើ៖
-ដាំទឹកអោយក្តៅ មានកំដៅ ៧០អង្សាសេ
-ថ្លឹងគ្រាប់ ១គីឡូក្រាម ដាក់ទឹកក្តៅ ២លីត្រ(១/២)
-យកស្លាបព្រាកូររយៈ២នាទី រួចទុករហូតដល់ ៨ម៉ោង ទៅ ១២ម៉ោង សឹមលាងសំអាត
-យកកន្សែងពោះគោស្អាតជ្រលក់ទឹកផ្សើម រួចខ្ចប់គ្រាប់រុំដាក់ក្នុងកញ្ច្រែងជ័រ ក្នុងម្លប់មានពន្លឺ
-ក្នុងរយៈពេល៣ថ្ងៃចាំបើកមើល (រយៈពេលផ្អាប់ បើសិនជាស្ងួតខ្លាំងអាចបាញ់ទឹកល្មមផ្សើម)
-ត្រូវពិនិត្យមើលស្ថានភាពគ្រាប់ ថាវាប្រែប្រូលយ៉ាងដូចម៉្តេចខ្លះ? ស្ងួតពេក ឬសើមពេក
-ពេលវេលាគ្រាប់ដុះចាប់ថ្ងៃទី៥មានដំណុះចេញមក
*បញ្ជាក់ក្រោយពេលផ្អាប់បីថ្ងៃត្រូវលាងសំអាតគ្រាប់ និងកន្សែងមួយថ្ងៃមួយដង រហូតគ្រាប់ដុះអស់ ម៉្យាងទៀតបើសិនមានគ្រាប់ណារលួយ សូមមេត្តាយកចេញ ជៀសវាងមានបាតេរីឆ្លងទៅគ្រាប់ផ្សេងទៀត។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត