ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តធ្វើឆាមីអ៊ីតាលីសាច់ចិញ្រ្ចាំពិសេស!

22-Apr-2019 04:41 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: សរសៃមីអ៊ីតាលី (Spaghetti) ៣០០ក្រាម, សាច់ចិញ្រ្ចាំ ២០០ក្រាម, ខ្ទឹមបារាំង ហាន់ល្អិតៗ ឬចិញ្ច្រាំ កន្លះកូនចាន, ប៉េងប៉ោះ ហាន់ល្អិតៗ ឬចិញ្ច្រាំ កន្លះកូនចាន, ប្រហិតសាច់ក្រក់ ១-២ដើម ហាន់តូចៗល្មម (ដាក់ ឬមិនដាក់ក៏បាន), ទឹកប៉េងប៉ោះ ៣០០ក្រាម, ស្ករ ២ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ:

១.យកសរសៃមីស្រុះទឹកក្តៅប្រហែល ១០-១២នាទី ទន់ហើយស្រង់ចេញយកដាក់ត្រាំទឹកត្រជាក់ រួចទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ​ រួចដាក់សាច់ចិញ្រ្ចាំចូល ឆាឲ្យសាច់ឆ្អិន ហើយដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូល ឆាច្របល់ចូលគ្នា

៣.បន្ទាប់មកដាក់ប្រហិតសាច់ក្រកចូល រួចដាក់ទឹកប៉េងប៉ោះចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នា

៤.រួចរាល់អស់ហើយយកសរសៃមីដាក់ចាន រួចដួសគ្រឿងដែលធ្វើហើយដាក់ចូលពីលើ ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ