ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

សូមចែករំលែកបទពិសោធន៍ខ្លះៗសម្រាប់បងប្អូនពូមីងពីរបៀបដាំបន្លែលើដើមចេក !!

23-Apr-2019 09:40 AM

រូបភាព


ដោយ: Uddam

វិធីដាំបន្លែលើដើមចេក៖
១-វត្ថុធាតុដើមដែលត្រូវមាន៖
-គ្រាប់ពូជបន្លែដែលត្រូវដាំ
-ថង់ប្លាស្ទិច ឬថាសសម្រាប់បណ្តុះកូន


-អង្កាម ផេះ ដីខ្សាច់ កំទេចស្លឹកឈើងាប់
-លាមកសត្វស្ងួត/ជីកំប៉ុស
-ដើមចេក(រើសយកដើមធំ)


២-ការបណ្តុះកូន៖
-លាយអង្កាមផេះដីខ្សាច់កំទេចស្លឹកឈើងាប់ និងជីកំប៉ុស ជាល្បាយសម្រាប់ធ្វើជាដីសម្រាប់បណ្តុះកូន
-យកគ្រាប់ពូជទៅបណ្តុះក្នុងកូចថង់ប្លាស្ទិចរួចយកជីកំប៉ុស្ត ដីខ្សាច់ និងស្លឹកឈើផ្សេងៗលាយចូលគ្នារួចច្រកចូលក្នុងថង់នោះ


-រក្សាថង់បណ្តុះកូនពូជនេះនៅកន្លែងត្រជាក់មានម្លប់ រួចស្រោចទឹកមួយថ្ងៃម្តងនៅពេលព្រឹក
-នៅពេលកូនបន្លែមានអាយុ១០-១៤ថ្ងៃ យើងត្រូវកាត់យកថងនោះចេញសម្រាប់យកមកដាំ


៣ វិធីដាំ៖
-ជ្រើសរើសដើមចេកដែលមានទំហំធំ រួចយកកូនកាំបិតចោះរន្ធមានទំហំ៦ស.ម ជម្រៅ៨ស.ម ឬចោះរន្ធទៅតាមទំហំនៃថង់ដែលយើងបានបណ្តុះកូនរួច ហើយចំនួនរន្ធត្រូវសមាមាត្រទៅនឹងទំហំដើមចេក។
-បន្ទាប់ពីដាំរួចត្រូវស្រោចទឹកតែមួយថ្ងៃដំបូងទេ

ព្រោះនៅក្នុងដើមចេកមានធាតុទឹកគ្រប់គ្រាន់សម្រាប់ចិញ្ចឹមបន្លែ រួចរក្សានៅកន្លែងដែលម្លប់ និងត្រជាក់។
-ប្រភេទបន្លែដែលអាចដាំបានមានដូចជាៈ សាលាដ ស្ពៃ ត្រកួន និងប្រភេទបន្លែស្លឹកផ្សេងទៀតដែលមិនសូវត្រូវការពន្លឺថ្ងៃច្រើន និងមានអាយុមិនលើសពី ៤០ថ្ងៃ

ព្រោះបើលើសពីនេះដើមចេកនឹងស្ងួត និងអស់ជីវជាតិសម្រាប់ចិញ្ចឹមបន្លែ។
-នៅក្នុងដើមចេកសំបូរទៅដោយសារធាតុប៉ូតាស្យូមខ្ពស់ ដែលធ្វើអោយបន្លែមានរសជាតិឆ្ងាញ់។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត