វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ: ម្សៅអង្ករខ្សាយ ១កូនចានចង្កឹះ, ស្លឹកតើយ កាត់ខ្លីៗ ២កូនចាន, ទឹកត្រាំកំបោររួច ៤កូនចាន។ គ្រឿងផ្សំទឹកស្ករ: ទឹកធម្មតា កន្លះកូនចានចង្កឹះ, ស្ករត្នោត ១កូនចានចង្កឹះ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ស្លឹកតើយ ១សន្លឹក។ គ្រឿងផ្សំខ្ទិះដូង: ខ្ទិះដូង ១កូនចានចង្កឹះ, ស្ករស ២ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ស្លឹកតើយ ១សន្លឹក។ ទឹកស្អាត ទឹកកកដុំៗ និងឧបករណ៍សម្រាប់ធ្វើលតដែលមានរន្ធតូចៗល្មម ឬកំប៉ុងទឹកដោះគោ (អាចច្នៃដោយយកដែកគោលធំល្មម ចោះកំប៉ុងមូយអោយប្រហោងគូថចំនួនប្រហែល ១២-១៥រន្ធ)។
វិធីធ្វើ:
១.យកស្លឹកតើយលាយជាមួយទឹកត្រាំកំបោរ កិនអោយម៉ត់ចូលគ្នា រួចចាក់ច្រោះកុំអោយដោយកាក
២.យកម្សៅលាយជាមួយទឹកស្លឹកតើយ លាយចូលគ្នាអោយសព្វល្អ រួចយកទៅដាក់លើចង្ក្រាន កូរតិចៗរហូតឡើងជាល្បាយ ឆ្អិនល្អកុំអោយខ្លោច (ប្រើភ្លើងតិចល្មម)
៣.បន្ទាប់មកយកចានធំល្មមដាក់ទឹកស្អាត និងទឹកកកដុំៗចូល រួចយកឧបករណ៍ធ្វើលតដួសម្សៅលតដែលលាយហើយ ដាក់ចូល កូរអោយចេញតាមរន្ធចូលក្នុងចានទឹកកកនោះ
៤.ធ្វើទឹកស្ករ ដាក់ស្ករត្នោតចូលឆ្នាំង ដាក់ទឹក អំបិល និងស្លឹកតើយចូល កូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចេញ
៥.ធ្វើខ្ទិះដូង ដាក់ខ្ទិះដូងចូលឆ្នាំង ដាក់ស្ករស អំបិល និងស្លឹកតើយចូល កូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចេញ
៦.រួចរាល់អស់ហើយ ដួសលតដាក់ចាន ដាក់ទឹកស្ករ និងទឹកខ្ទិះចូល បន្ថែមជាមួយទឹកកកទៀត ឆ្ងាញ់ណាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ