វិជ្ជាមេផ្ទះ
រូបភាព
+ គ្រឿងផ្សំ៖- ល្ពៅ (កន្លះគីឡូ)- ស្ករស ឬស្ករត្នោត (តាមចំណូលចិត្ត)- អំបិល បន្តិច- កំបោ (ដាក់ក្នុងបរិមាណសមស្រប)- ល្ង (ស, ខ្មៅ ដាក់ក៏បាន មិនដាក់ក៏បាន)- បឺរសាប (ដាក់ក៏បាន មិនដាក់ក៏បាន តាមចំណូលចិត្ត)- ទឹកស្អាត+ វិធីធ្វើ៖ ១-ដំបូងត្រូវលាងល្ពៅផ្នែកខាងក្រៅឱ្យស្អាត ហើយកោសយកគ្រាប់ល្ពៅចេញ។ កាត់ល្ពៅជាដុំៗសិន បន្ទាប់មកចិតល្ពៅឱ្យស្ដើងល្មម។២-លាយទឹកស្អាតជាមួយកំបោ។ ហើយដាក់ល្ពៅដែលចិតរួចចូលក្នុងទឹកកំបោមួយសន្ទុះធំ(១០ទៅ១៥នាទី)។ រួចស្រងចេញលាងជាមួយទឹកស្អាត។៣-ហាលឱ្យស្ងួត ឬយកក្រដាសជូតមាត់ផ្ដិតឱ្យស្ងួតល្អក៏បាន។៤-បំពងល្ពៅឱ្យក្រៀមល្អ។៥-បើកភ្លើងឱ្យក្ដៅខ្ទះ រួចដាក់ទឹកប្រហែលមួយពែងចូលក្នុងខ្ទះ ហើយដាក់ស្ករ បឺរសាប និងអំបិល កូរឱ្យរលាយចូល គ្នាឱ្យសព្វ(ឡើងជើងក្រង តែកុំឱ្យខ្លោច)។ រួចអ្នកអាចបិទភ្លើងបាន ហើយចាក់ល្ពៅដែលបំពងរួចចូល ឆាត្រឡប់ចុះត្រឡប់ឡើងជាមួយ ទឹកស្ករឱ្យសព្វហើយរោយល្ងពីលើជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស