ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើដំណាប់ពុទ្រា(មានវីដេអូ)

23-Apr-2019 03:14 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ពុទ្រា ១គីឡូ-ស្ករ ៦ខាំ-ទឹក ៤លីត្រ-អំបិល ២ស្លាបព្រាបាយ
-ម្សៅកំបោរស ១ស្លាបព្រាបាយ-សាច់ជូ ( Alum)​ ២ស្លាបព្រាបាយ-អំបិល ១/៤ស្លាបព្រាកាហ្វេ+របៀបធ្វើ
-លាយអំបិលជាមួយទឹក១លីត្រ អោយរលាយ រួចយកទៅត្រាំពុទ្រា ៣០នាទី រួចយកទៅលាងទឹកចេញអោយស្អាត
-យកម្សៅកំបោរសលាយជាមួយទឹក១លីត្រ អោយរលាយរួចយកពុទ្រា (យកឈើចាក់ធ្មេញចោះអោយប្រហោង) ទៅត្រាំប្រហែល ៨ម៉ោងសឹមស្រង់ចេញលាងទឹកអោយស្អាត-យកសាច់ជូលាយជាមួយទឹក ២លីត្រដាំអោយពុះ សឹមដាក់ពុទ្រាចូលស្ងោ ២នាទីរួចស្រង់ចេញ លាងទឹកអោយស្អាត-បន្ទាប់មកយកពុទ្រាប្រលាក់ជាមួយស្ករ និងអំបិលអោយសព្វ ផ្អាប់ទុក៤ម៉ោង សឹមយកទៅកូអោយក្រហម និងស្ងួតទឹកល្អជាការស្រេច

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត