ឯកសារកសិកម្ម
រូបភាព
+ការរៀបចំបណ្តុះគ្រាប់
-យកអំពិលទុំមកបកសំបកចេញ សំដិលថ្ងៃ រួចយកមកប្រឡះគ្រាប់ចេញឲ្យស្អាត
-យកគ្រាប់អំពិលទៅហាលសំដិលថ្ងៃ ១ ទៅ ២ ថ្ងៃ បន្ទាប់មកយកគ្រាប់អំពិលទៅត្រាំទឹកចំនួន ៣យប់-ស្រង់់គ្រាប់អំពិលមកផ្អាប់ ១យប់ទើបយកគ្រាប់អំពិលទៅបណ្តុះ
+ការរៀបចំដី
-កាប់ដីហាលថ្ងៃរយៈពេល ២ ទៅ ៣ថ្ងៃ បន្ទាប់មកយកលាមកសត្វមកច្របល់ជាមួយដីឲ្យសព្វ ជ្រំដីលើកជារង រួចយកគ្រាប់ទៅព្រោះពីលើស្តើងៗ កុំឲ្យជាន់គ្នានិងកុំញឹកពេក-បន្ទាប់មកយកដីលុបពីលើឲ្យជិត ស្រោចទឹកពីលើឲ្យជោគ មួយថ្ងៃម្តងទៅពីដងតាមលក្ខណៈអាកាសធាតុ
-ក្រោយពីបណ្តុះកូនរយៈពេល ៤ ទៅ ៥ថ្ងៃ គ្រាប់នឹងដុះពន្លកចេញសន្លឹក ២+ការប្រមូលផល
-ក្រោយកូនអំពិលមានអាយុបាន ១០ថ្ងៃឡើង គឺអាចចាប់ផ្តើមកាត់ស្លឹកយកមកបរិភោគបាន
-ការប្រមូលផលត្រូវធ្វើឡើងដោយប្រើកន្ត្រៃ មិនត្រូវយកដៃបេះទេពីព្រោះកូនអំពិលនៅតូច ងាយនិងរលើងគល់វាផុតពីដី និងអាចបណ្តាលឲ្យងាប់ដើម និងអាចប្រឈមការកើតមេរោគផ្សិតក៏មាន*ចំណាំ
-ប្រសិនបើកូនអំពិលមានអាយុចាប់ពី ៣០ថ្ងៃឡើង ការប្រមូលផលអាចប្រើដៃក៏បាន មិនមានបញ្ហាដល់ការលូតលាស់ឡើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត