វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖- ស្វាយទុំក្លាសេកក ២ ចានចង្កឹះ- ចេកអំបូងក្លាសេកក ៣ ផ្លែ កុំធំពេក- ខ្ទិះដូង ១/៤ នៃចានចង្កឹះ- ទឹកឃ្មុំ ១ ស្លាបព្រាបាយ- ម្សៅវ៉ាន់នីឡា (Vanilla) ១ ស្លាបព្រាកាហ្វេ- អំបិល ១/៨ នៃស្លាបព្រាកាហ្វេ
– ក្រូចឆ្មា ១ គ្រាប់
+របៀបធ្វើ៖១-ហាន់ចេកស្តើង ហើយក្លាសេឱ្យកក។ យកល្អ ក្លាសេចេកឱ្យកកជាមុន។២-បន្ទាប់មកយកគ្រឿងផ្សំទាំងអស់ដាក់ចូលម៉ាស៊ីនក្រឡុក កិនវាប្រហែល ៣ នាទី។ អ្នកត្រូវចុចម៉ាស៊ីនឱ្យឈប់សិន ដើម្បីកូរវាឱ្យសព្វបន្ថែមទៀត។ កូរឱ្យបានច្រើនដង។ ៣-ទទួលទានវាភ្លាម កុំបង្អង់យូរ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស