វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: ពងមាន់ ៥-៦គ្រាប់, ខ្ទិះដូង ២៥០មីលីលីត្រ, ស្ករត្នោត ១៥០ក្រាម, ស្លឹកតើយ ៣-៤សន្លឹក។
វិធីធ្វើ:
១.យកចានធំល្មមគោះពងមាន់ដាក់ចូល ដាក់ស្ករត្នោត ខ្ទិះដូង និងស្លឹកតើយ លាយច្របល់ចូលគ្នាឲ្យសព្វល្អ
២.រួចហើយយកទៅចាក់ច្រោះកុំឲ្យដោយកាក ហើយយកទៅដាក់ចំហុយរយៈពេលប្រហែល ២៥នាទី ជាការស្រេច
៣.ពេលញ៉ាំអាចកាត់ជាដុំៗ ឬញ៉ាំជាមួយបាយដំណើប កាន់តែឆ្ងាញ់។
សម្រួលអត្ថបទដោយ៖ ស្រីពៅ