ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីព្យាបាលក្រចកដុះចូលទៅក្នុងសាច់តាមបែបធម្មជាតិ

24-Apr-2019 12:07 PM

រូបភាព


ដោយ: Uddam

ក្រចកជើងដុះចូលក្នុងសាច់អាចកើតមានទាំងមនុស្សក្មេង និងមនុស្សចាស់។ វាកើតឡើងនៅពេលដែលគែម ឬផ្នែកនៃក្រចកបានដុះចូលទៅក្នុងសាច់នៃម្រាមជើង។ បញ្ហាក្រចកជើងដុះចូលទៅក្នុងសាច់បែបនេះអាចធ្វើឲមានការឈឺចាប់ ហើម និងក្រហមជុំវិញម្រាមជើង។ ដើមហេតុចម្បងបណ្តាលមកពីការកាត់ក្រចកមិនបានត្រឹមត្រូវ ឬការពាក់ស្បែកជើងចង្អៀតៗពេក។ ក្រចកដុះចូលទៅក្នុងសាច់អាចបណ្តាលឲកាន់តែធ្ងន់ធ្ងរឡើងៗ អាចរាតត្បាតទៅដល់ឆ្អឹងម្រាមជើង និងកាន់តែស្មុគស្មាញខ្លាំងឡើងៗ ប្រសិនបើមិនបានព្យាបាលវាឲបានទាន់ពេលនោះ។

Image may contain: one or more peopleImage may contain: one or more people and closeup

ប្រសិនបើទុកវាចោល មិនបានព្យាបាល វាអាចបង្កទៅជាខ្ទុះ ដែលមានវិធីតែម្យ៉ាងគត់ គឺវះចេញ។ ការព្យាបាលភាពឈឺចាប់នៅពេលក្រចកដុះចូលទៅក្នុងសាច់ និងការវះកាត់ជាបច្ចេកទេសទំនើប ប៉ុន្តែការព្យាបាលត្រូវចំណាយពេលយូរ។ វិធីព្យាបាលតាមបែបធម្មជាតិត្រូវចំណាយប្រាក់តិច ហើយមិនប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយ។ មនុស្សជាច្រើនចូលចិត្តព្យាបាលបញ្ហាក្រចកដុះចូលទៅក្នុងសាច់តាមបែបធម្មជាតិ ព្រោះវាអាចជួយបំបាត់ការឈឺចាប់បានយ៉ាងងាយ។

Image may contain: one or more people១.ក្រូចឆ្មារ៖ យើងអាចហាន់ក្រូចឆ្មាជាបន្ទះៗ រួចបិតលើសាច់ក្រចក។ បន្ទាប់មកយកស្បៃមករុំ ហើយទុកវាចោលរយៈពេលពេញមួយយប់។ វានឹងជួយបំបាត់ការឈឺចាប់ និងភាពហើម ដែលបណ្តាលមកពីការដុះក្រចកចូលទៅក្នុងសាច់។

Image may contain: one or more people, shoes and closeup

២. ប្រេងដើមតែ៖ ប្រេងដើមតែមានសារធាតុប្រឆាំងនឹងផ្សិត, ប្រឆាំងនឹងបាក់តេរី ដែលអាចជួយព្យាបាលការឆ្លងមេរោគ។ ដំបូង យើងគួរតែលាងសម្អាតតំបន់ឆ្លងមេរោគជាមុនសិន។ យើងអាចបន្តក់ប្រេងដើមតែ ២ទៅ៣ដំណក់ចូលទៅក្នុងទឹកពេញមួយធុងសម្រាប់ត្រាំជើង។ ការធ្វើបែបនេះនឹងអាចជួយកាត់បន្ថយការឆ្លងមេរោគ ដែលបណ្តាលមកពីការដុះក្រចកចូលទៅក្នុងសាច់ ហើយជួយបំបាត់ការឈឺចាប់ និងការហើមបានយ៉ាងងាយ។

Image may contain: drink, plant, outdoor and nature

Image may contain: one or more people

៣. ត្រាំជើងក្នុងទឹកសាច់ជូរ៖ វិធីព្យាបាលបញ្ហាដុះក្រចកជើងក្នុងសាច់ដោយប្រើសាច់ជូរ។ វាមានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក ដែលអាចជួយទាញក្រចកជើងដុះចេញមកបានយ៉ាងងាយស្រួល។ យើងអាចយកទឹកក្តៅមួយធុង ហើយដាក់សាច់ជូរ ៤ពែងចូល។ បន្ទាប់មកដាក់ជើងចូលត្រាំទៅក្នុងទឹកនោះរយៈពេល ១៥ទៅ ២០នាទី។ វានឹងជួយកាត់បន្ថយការឈឺចាប់ និងការហើមបានភ្លាមៗ ហើយក៏អាចជួយលាងសម្អាតមេរោគផងដែរ។ ធ្វើវិធីបែបនេះប្រចាំថ្ងៃដដែលៗរហូតដល់មេរោគឆ្លងត្រូវបានកម្ចាត់អស់។

No photo description available.Image may contain: one or more people

Image may contain: one or more people and closeup

៤. ខ្ទឹមបារាំងឆៅ៖ វិធីព្យាបាលបញ្ហាក្រចកជើងដុះចូលក្នុងសាច់ម្យ៉ាងទៀត គឺយើងអាចត្រាំជើងក្នុងទឹកក្តៅ ហើយទុកវាឲស្ងួត។ ក្រោយពេលស្ងួតហើយ យើងអាចជូតសម្អាតវាដោយប្រើខ្ទឹមបារាំងឆៅ។ លាបលើម្រាមជើងដោយប្រើខ្ទឹមបារាំងឆៅ ឬទឹកខ្ទឹមបារាំងរយៈពេល ១០នាទី នោះវានឹងជួយកាត់បន្ថយការឈឺចាប់។ ភ្លាមៗក្រោយពេលជូតសម្អាតជាមួយនឹងខ្ទឹមបារាំង ត្រូវរុំម្រាមជើងជាមួយជីក្រហម ហើយទុករយៈពេល ១យប់។ វានឹងអាចជួយកាត់បន្ថយភាពហើម ហើយក៏ជួយការពារម្រាមជើងពីការឆ្លងមេរោគផ្សេងៗផងដែរ។ វាជួយកាត់បន្ថយការឈឺចាប់ និងជួយក្រចកដុះចេញមកត្រង់ល្អ។

Image may contain: dessert and food

Image may contain: one or more people

៦.ប្រើទឹកក្តៅ ទឹកត្រជាក់៖ ចំពោះការព្យាបាលក្រចកដុះចូលក្នុងសាច់ អ្នកជំងឺអាចត្រាំជើងរបស់គាត់នៅក្នុងទឹកសាប៊ូក្តៅៗរយៈពេល ២០នាទី រួចរុំម្រាមជើងនឹងក្រណាត់សើមក្តៅៗ ហើយយកកន្សែងស្ងួតគ្រប់ឲជិត ទុករយៈពេលពេញ ១យប់។ វិធីព្យាបាលបែបនេះអាចជួយកាត់បន្ថយការឈឺចាប់ និងការហើម ហើយថែមទាំងជួយឲអ្នកជំងឺសះស្បើយបានលឿនរហ័សថែមទៀតផង។

Image may contain: one or more people

Image may contain: one or more people and closeup

៧. ត្រាំទឹកអំបិល៖ វិធីព្យាបាលមួយទៀត គឺការត្រាំជើងនៅក្នុងទឹកអំបិលក្តៅៗ។ វាជាវិធីព្យាបាលមួយមានប្រសិទ្ធិភាពបំផុតចំពោះកុមារ ព្រោះស្បែកកុមារងាយនឹងទទួលរងប្រតិកម្ម។ យើងមិនអាចប្រើផលិតផលគ្រប់យ៉ាងនៅលើស្បែកឡើយ។ ទឹកអំបិលគ្មានផលប៉ះពាល់អាក្រក់ដល់ស្បែកកុមារឡើយ។ យើងអាចយកទឹកក្តៅដាក់ក្នុងចានដែកមួយ រួចបន្ថែមអំបិលចូល ១វែកតូចចូល។ ត្រាំជើងជាមួយនឹងទឹកអំបិលរយៈពេល ៣០នាទី។ ធ្វើវិធីនេះឲបាន ២ទៅ ៣ដងជារៀងរាល់ថ្ងៃ។ វានឹងជួយបំបាត់ការឈឺចាប់ និងកាត់បន្ថយហើម។

Image may contain: sky, outdoor and food

Image may contain: one or more people and closeup

៨. ប្រព័ន្ធព្យាបាល៖ វិធីផ្សេងមួយទៀតដើម្បីកម្ចាត់បញ្ហាក្រចកជើងដុះក្នុងសាច់ គឺត្រូវឆ្លងកាត់ប្រព័ន្ធព្យាបាល។ យើងអាចប្រើប្រេងលាបដើម្បីកាត់បន្ថយការឈឺចាប់ និងការរលាកបណ្តាលមកពីដុះក្រចកក្នុងសាច់។ ប៉ុន្តែមុននឹងលាប យើងគួរតែទៅប្រឹក្សាជាមួយអ្នកជំនាញផ្នែកប្រព័ន្ធព្យាបាលជាមុនសិន ថាតើគួរតែប្រើវាលាបដោយផ្ទាល់ ឬប្រើតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។

Image may contain: one or more people

រៀបរៀងដោយ៖ កូនផ្កាម្លិះ