វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំរបស់នំ៖- ម្ស៉ៅមី ១០០ ក្រាម- ម្ស៉ៅសណ្តែកបាយ ២០០ ក្រាម- ម្ស៉ៅអង្ករ ៣៥០ ក្រាម- ស្ករត្នោត ១១០ ក្រាម- ទឹកកំបោរ ៤៨០ មិលីលីត្រ- ស៊ុតមាន់ ២ (យកផ្នែកក្រហម)
+របៀបធ្វើ៖- ដាក់ម្ស៉ៅលាយចូលគ្នាឱ្យសព្វ បន្ទាប់មកទើបដាក់គ្រឿងទេសផ្សេងទៀតចូលគ្នាលាយឱ្យសព្វ។
+គ្រឿងផ្សំរបស់ក្រែម៖- ស៊ុតមាន់ ៣ (យកផ្នែកសនៃស៊ុត)- ស្ករស ១១០ ក្រាម- ទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ
+របៀបធ្វើ៖-យកស៊ុតមាន់(យកផ្នែកសនៃស៊ុត), ស្ករស, ទឹកក្រូចឆ្មា បញ្ចូលគ្នា រួចវាយឱ្យឡើងទៅជាក្រែម (Cream)។
+គ្រឿងផ្សំរបស់ស្នូល (បង្គាផ្អែម)- បង្គា ១០០ ក្រាម- ខ្ទឹមស ២ ទៅ ៣ កំពឹស- ម្រេចស ១ ស្លាបព្រាបាយ- ល្ងរ ១០ ក្រាម- ដូងកោសសាច់រួច ១០០ ក្រាម- ស្ករស ១៥០ ក្រាម- អំបិល ១ ស្លាបព្រាកាហ្វេ- ប្រេងឆា ១ ស្លាបព្រាបាយ- ទឹកសម្រាប់បន្ថែមពណ៌អាហារ ២ ឬ ៣ ដំណក់ យកពណ៌ទឹកក្រូច- ស្លឹកក្រូចសើច ១០ ក្រាម (ហាន់ស្តើងៗ)
+របៀបធ្វើ៖- លាងបង្គាឱ្យស្អាត ដកសំបកចេញនិងកាត់ក្បាល និងទាញផ្នែកខ្មៅនៅខ្នងបង្គាចេញ។
– ចញ្ច្រាំងបង្គាឱ្យម៉ដ្ឋ។- បុកខ្ទឹម ល្ង និងម្រេចសឱ្យសព្វចូលគ្នា។- ឆាបង្គាដែលបានចញ្ច្រាំនិងគ្រឿងទាំងអស់ដែលបានបុកជាមួយនឹងប្រេងឆាបន្តិច ចម្អិន ៣០ វិនាទី ឬលើសនេះបន្ដិច។
– លាយកាកដូងជាមួយនឹងពណ៌ម្ហូបពីរបីដំណក់ ជាមួយនឹងបង្គាដែលឆារួច ដាក់ស្ករចូល និងអំបិល បញ្ចូលគ្នារួចឆា ២ នាទី។
+របៀបរៀបចំ៖- ដាក់ខ្ទះឆា ឬខ្ទះត្រប៉ែតដាក់លើកម្ដៅភ្លើងល្មម។- ដួសគ្រឿងផ្សំរបស់នំមួយស្លាបព្រាហើយពាសវាឱ្យមូលប្រវែង ៨ ទៅ ១០ សង់ទីម៉ែត្រ។ នំត្រូវតែស្ដើង ព្រោះវាត្រូវការចម្អិនតែម្ខាងប៉ុណ្ណោះ។
– ឆ្អិនភ្លាម ឆ្គិះចេញភ្លាមជាមួយនឹងប្រដាប់ចូក។- ប៉ាតក្រែមសៗ ឱ្យពេញពីលើនំ។- រោយបង្គាផ្អែម ហើយបត់វាជាពីរ ដាក់លើចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស