វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖ -តែបៃតង -ទឹកគោះស្រល់ -ស្ករស -ម្សៅចាហួយ+វិធីធ្វើ៖-ដាំទឹក១លីត្រឱ្យពុះ ហើយចាក់តែបៃតង៣ខាំចូល កូរឱ្យសព្វ៥នាទីសឹមលើកចុះ-ដួសទឹកតែបៃតង ៣វែកចេញ ទុកសម្រាប់ធ្វើចាហួយពេលក្រោយ តែបៃតងដែលនៅសល់ ចាក់ស្ករស និងទឹកដោះគោស្រស់ចូល ហើយយកទៅក្លាសេក្នុងទូរទឹកកក២ម៉ោងចោល-សម្រាប់ការធ្វើចាហួយវិញ យកទឹកតែបៃតងដែលដួសទុកអម្បាញ់មិញមករម្ងាស់លើចង្ក្រាន ហើយចាក់ម្សៅ ចាហួយ និងស្ករសចូលកូរឱ្យពុះសព្វ សឹមចាក់យកទៅក្លាសេឱ្យឡើងរឹង។ បន្ទាប់មក យកវាមកកាត់ដុំៗសម្រាប់ដាក់ចូលតែបៃតងជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស