ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀប ចៀនត្រីជាមួយក្រសាំងបុក!

25-Apr-2019 09:39 AM

រូបភាព


ដោយ: Uddam

+ គ្រឿងផ្សំ៖-ត្រីឆ្លាំង ត្រីកេះ-ម្រេចម៉ដ្ឋ កន្លះស្លាបព្រាបាយ-អំបិល-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ-ប្រេងឆា ១ចានចង្កឹះ-ស្ករស ១ស្លាបព្រាបាយកន្លះ-ប៊ីចេង កន្លះស្លាបព្រាបាយ-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ-ម្អម ១ក្ដាប់-ខ្ទឹមស ៥ កំពឹស-ក្រសាំង ៣ផ្លែ-ខ្ទឹមក្រហម ១មើម-ម្ទេសក្រហម (ដាក់តាមចំណូលចិត្ត)-សណ្ដែកគួរ កន្លះខាំ-ស្លឹកខ្ទឹម

+វិធីធ្វើ៖-វះពោះត្រី លាងឲ្យស្អាត ឆូតវាឆ្នូតៗដើម្បីពេលប្រឡាក់ចូលគ្រឿង ឬវះដូចត្រីងៀតក៏បាន ។
-យកត្រីទៅប្រឡាក់ជាមួយខ្ទឹមសចិញ្ច្រាំ ម្រេច ប៊ីចេងបន្តិច អំបិលកន្លះស្លាបព្រាបាយ ស្ករ១ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ បន្ទាប់មកច្របល់ត្រីឲ្យសព្វគ្រឿង ។-ដាក់ខ្ទះឲ្យក្ដៅបន្តិចដាក់ប្រេងឆាចូល រួចដាក់ត្រីបំពង ឲ្យឆ្អិនរួចស្រង់ដាក់ចានទុកមួយអន្លើ ។-សណ្ដែកគួរហាន់តូចៗល្មម ហាន់ម្អម ហាន់ខ្ទឹមក្រហម -ឆ្កៀលក្រសាំង ដាក់ក្នុងត្បាល់បុក រួចបុកវាឲ្យបែក សឹមដាក់អំបិលចុងស្លាបព្រាបាយ ស្ករកន្លះស្លាបព្រាបាយ ប៊ីចេង១ចុងស្លាបព្រាបាយ ដាក់សណ្ដែកគួរ ខ្ទឹមក្រហម បុកឲ្យម៉ដ្ឋបន្តិច ដាក់ម្អមចូល បុកច្របល់ចូលគ្នាឲ្យម៉ដ្ឋ រួចច្របល់ឲ្យសព្វគ្រឿង (ម្ទេសចង់បុកជាមួយក៏បាន ញ៉ាំក្រៅក៏បាន) រួចដួសដាក់ចាន ហាន់ម្ទេស និងស្លឹកខ្ទឹមដាក់រួចជាការស្រេច (ញ៉ាំផ្ទាប់ជាមួយត្រី បំពង) ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស