វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
បានសាករសជាតិប្លែកទៀតហើយបងប្អូន ពិតជាពិសេស!
សម្លរប្រហើរកូនកាត់(ថៃ)
ជួយស៊ែរ ចែកគ្នារៀនធ្វើញ៉ាំផង
+គ្រឿងផ្សំ ៖
-បង្គាបកសំបកវះយកដីចេញពីខ្នងអោយស្អាត
-ល្ពៅ,ននោង,ស្នៀតពោត,ផ្សិតចំបើង,ស្លឹកបាស,ជីនាងវង
-កាពិ,យកដុតតិចរិតតែល្អ,ម្ទេស,ខ្ទឹមស,ខ្ជាយ
*វិធីធ្វើ ៖
ដាំទឹកឲ្យពុះបង់ល្ពៅនិងស្នៀតពោតមុនគេហើយបង់ននោងនិងផ្សិតតាមក្រោយ
យកបង្គាកន្លះកូនចានហាន់ហើយបុកជាមួយកាពិកន្លះស្លាព្រា ម្ទេស២,៣ផ្លែ ខ្ទឹមស៥,៦កំពឹស និងខ្ជាយ
អោយម៉ត់ហើយបង់ក្នុងសម្លរដាក់ទឹកត្រី អំបិលតិច ស្ករសតិច អោយរសជាតិប្រហើរលមៗ ពុះចាំបន្ថែមបង្គានៅសល់ ចុងក្រោយថែមស្លឹកបាសនិងជីរនាងវង ម្ទេសដាក់តាមចិត្ត កាន់តែហិរកាន់តែមានរសជាតិ៕