ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ពងទាចំហុយសាច់ជ្រូក!

25-Apr-2019 03:02 PM

រូបភាព


ដោយ: Uddam

+ គ្រឿងផ្សំ៖-សាច់ជ្រូកចិញ្ច្រាំ ២ខាំ-ស៊ុត ២គ្រាប់-ខ្ទឹមក្រហម ២មើម-ខ្ទឹមស ៧កំពឹស-ប្រេងខ្យង ១/២ស្លាបព្រាបាយ-ទឹកត្រី ១ស្លាបព្រាបាយ-ស្ករស ១ស្លាបព្រាកាហ្វេ-ម្ទេសអាចម៍សត្វ ១០គ្រាប់

+ វិធីធ្វើ៖
-គោះស៊ុតដាក់ចានគោមមួយ បន្ទាប់មកដាក់ទឹកត្រី ស្ករស និងប្រេងខ្យងចូលតប់ឲ្យរលាយគ្រឿង សឹមដាក់សាច់ជ្រូកចូល ហាន់ខ្ទឹមក្រហម បកខ្ទឹមសដាក់ទាំងមូល និងដាក់ម្ទេសទាំងមូល រួចបន្ថែមទឹកបន្តិចតប់ឲ្យសព្វរួចដាក់ចំហុយឲ្យឆ្អិនរួចជាការស្រេច ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស