ឯកសារកសិកម្ម
កែច្នៃដបទឹកសុទ្ធស្រោចទឹកដើមឈើដោយស្វ័យប្រវត្តិ ងាយៗ ចំណេញពេលវេលា សន្សំសំចៃច្រើន មិនចាំបាច់ចំណាយប្រាក់លើឧបករណ៍ដែលមានតម្លៃថ្លៃនោះទេ ពិសេសអាចយកដបប្លាស្ទិចមកកែច្នៃឡើងវិញជួយបរិស្ថាន អាចចេញទៅក្រៅអស់ជាច្រើនថ្ងៃដោយមិនចាំបាច់ព្រួយបារម្ភអំពីដើមឈើនៅផ្ទះទៀតទេ
រូបភាព
ខាងក្រោមនេះជា វិធីច្នៃដបទឹកសុទ្ធស្រោចទឹកដើមឈើដោយស្វ័យប្រវត្តិ ងាយៗ ចំណេញពេលវេលា
សម្រាប់អ្នកដែលមិនសូវមានពេលវេលានៅផ្ទះ មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រោចទឹកដំណាំ យើងមានវិធីសាមញ្ញណែនាំ វិធីសាស្រ្តនេះចំណេញ គឺទាំងការចំណាយតិច និងមានដំណើរការល្អ។ វិធីនេះសន្សំសំចៃច្រើន មិនចាំបាច់ចំណាយប្រាក់លើឧបករណ៍ដែលមានតម្លៃថ្លៃនោះទេ ពិសេសអាចយកដបប្លាស្ទិចមកកែច្នៃឡើងវិញជួយបរិស្ថានថែមទៀត។
សម្ភារ៖ ដបទឹកសុទ្ធ ឈើចាក់ធ្មេញ ដែកកេះ និងកន្ត្រៃ
វិធីធ្វើ និងប្រើប្រាស់៖ រោលគម្របដបទឹកសុទ្ធ រួចយកឈើចាក់ធ្មេញចាក់ ឬរុកដើម្បីទាញវាឱ្យបានរាងស្រួច (ដូចក្នុងរូប) ឬបងប្អូនអាចច្នៃ ចោះគម្របដបទឹកសុទ្ធ រួចកាត់ជំពួយដែលមានរាងដូចជីឡៅ (ដូចក្នុងរូប) យកទៅបិទ ឬគម្របដបទឹកសុទ្ធ ដើម្បីអោយទឹកចេញបានស្រួល រួចដាក់ទឹកចូលជាការស្រេច។
បន្ទាប់មកយកវាទៅផ្កាប់នឹងគល់ដើមឈើ ដោយអាចយកអ្វីមកចង ដើម្បីធានាថាដបមិនដួល។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត