ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រូបមន្តធម្មជាតិ កម្ចាត់ក្លិនខ្លួនបានយ៉ាងឆាប់រហ័ស

25-Apr-2019 04:32 PM

រូបភាព


ដោយ: Uddam

ក្លិនខ្លួនមិនល្អ មានក្លិនស្អុយ គឺបណ្តាលមកពីយើងមិនបានសម្អាតខ្លួនឱ្យបានស្អាតល្អ បន្ទាប់មក
ពីលេងកីឡា ឬធ្វើសកម្មភាពផ្សេងៗ បណ្តាលឱ្យបែកញើស ទើបក្លិនមិនល្អ នោះបង្កទៅជាមេរោគ
នៅលើស្បែក។ មួយវិញទៀត បញ្ហាក្លិនខ្លួនស្អុយ គឺបណ្តាលមកពីធម្មជាតិ បង្កឱ្យមានក្លិនស្អុយ
ចេញពីក្នុងខ្លួនតែម្តង។

Image may contain: 1 person

ខាងក្រោមនេះ គឺជារូបមន្តជាតិងាយៗ មួយចំនួនអាចព្យាបាលកំចាត់ក្លិនស្អុយនៅលើដងខ្លួនបាន
យ៉ាងឆាប់រហ័ស។

Image may contain: 1 person

វិធីទី១៖ យកមើមឆៃថាវ កិនឱ្យម៉ដ្ឋ រួចដាក់ក្នុងកន្ត្រង សង្កត់យកទឹក បន្ទាប់មក យកទឹកនោះ
លាបនៅលើស្បែកក្លៀក និងកន្លែងដែលមានក្លិនស្អុយ ជាការស្រេច។ វិធីនេះ នឹងជួយកំចាត់ក្លិន
ស្អុយ បានរយៈពេល ១០ម៉ោង។

Image may contain: foodNo photo description available.

វិធីទី២៖ យកសំឡីជ្រលក់ ក្នុងទឹកខ្មេះពណ៌ស រួចលាបនៅលើស្បែកក្លៀក និងនៅលើស្បែក
កន្លែងមានក្លិនស្អុយ។ វិធីនេះ នឹងជួយឱ្យស្បែកនៅលើដងខ្លួនរបស់មានក្លិនល្អ ពេញមួយថ្ងៃ។

Image may contain: drink

No photo description available.

វិធីទី៣៖ យកផ្លែប៉េងប៉ោះ ៧ ទៅ ៨ផ្លែ កិនឱ្យម៉ដ្ឋ រួចដាក់ទៅក្នុងកន្ត្រង សង្កត់យកទឹក បន្ទាប់
មកយកទឹកប៉េងប៉ោះនេះ លាយទៅក្នុងទឹកងូត រួចងូតទឹកជាមួយនឹងទឹកដែលបានលាយជាមួយ
នឹងទឹកប៉េងប៉ោះនេះជាការស្រេច។

Image may contain: foodImage may contain: food

រៀបរៀងដោយៈ កូនផ្កាម្លិះ