ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរស្ពៃជ្រក់ឆ្អឹងជំនី

25-Apr-2019 05:39 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស្ពៃជ្រក់ ២០០ក្រាម, ឆ្អឹងជំនី ៥០០ក្រាម កាប់ដុំៗ, ទឹកស្អាត ១លីត្រ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, អំបិល ១/៤ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១/២ស្លាបព្រាកាហ្វេ, ដុំស៊ុប ១ដុំ, ខ្ទឹមស ៣-៤កំពឹស យកទៅដំ។

វិធីធ្វើ៖

១.យកស្ពៃលាងទឹកឲ្យស្អាត ទុកឲ្យស្រក់ទឹក រួចកាត់ជាដុំខ្លីល្មម ទុកមួយឡែក

២.ដាក់ទឹកចូលឆ្នាំង រួចដាក់ដុំស៊ុប និងខ្ទឹមសចូល ទុកឲ្យពុះ ហើយដាក់ឆ្អឹងជំនីចូល រម្ងាស់ទុកឲ្យពុះ

៣.បន្ទាប់មកដាក់ស្ពៃជ្រក់ចូល ទុកឲ្យពុះ រួចដាក់អំបិល និងទឹកស៊ីអ៊ីវចូល កូរឲ្យសព្វទុកមួយរំពុះ រួចភ្លក្សមើលល្មមតាមចំណូលចិត្ត

៤. ហើយដាក់ម្រេចម៉ត់ចូល កូរចូលគ្នាទុកមួយរំពុះ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ