ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបឆាសណ្ដែកបារាំង ឆ្ងាញ់!

26-Apr-2019 09:48 AM

រូបភាព


ដោយ: Uddam

+ គ្រឿងផ្សំ៖-សាច់គោ ៣ខាំ-ខ្ទឹមបារាំង ១ចំហៀងមើម- សណ្ដែកបារាំង ២ខាំ-ការ៉ុត ១មើមតូចល្មម-ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ-ប្រេងខ្យង ១ស្លាបព្រាបាយ-ខ្ទឹមស ៤កំពឹស

+ វិធីធ្វើ-ដាក់ប្រេងឆាឲ្យក្ដៅបន្តិច រលីងខ្ទឹម សឹមដាក់ខ្ទឹមបារាំង ការ៉ុត(ហាន់ល្អិតៗ) ឆាឲ្យទន់បន្លែបន្តិចសឹមហាន់ សាច់គោដាក់ចូលឆាឲ្យឆ្អិនសាច់គោ បន្ទាប់ដាក់ សណ្ដែកបារាំងចូល (ស្រុះឲ្យឆ្អិនសឹមយកមកឆា) បន្ទាប់មកដាក់គ្រឿង ទឹកស៊ីអីវ ប្រេងខ្យង ឆាត្រឡប់ចុះឡើងឲ្យឆ្អិនរួចជាការស្រេច ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស