ព័ត៌មាន
រូបភាព
ជីពងទាកូនឬគេហៅថា ជីមហោជីនេះ ពេលដាំរយៈពេល១ខែយើងអាចប្រមូលផលបាននិងអាចប្រមូលផលបាន៥លើកទើបដាំសារជាថ្មីឡើងវិញ។
1-ការរៀបចំ៖-ផើងដំណាំ
-ដីមានជីជាតិ
-ជីអាចម៍មាន់
-គ្រាប់ពូជជីពងទាកូន
-យកចំបើងកាត់ខ្លីៗ
2-ការដាំដុះ៖-យកផើងដំណាំលាងសម្អាតនិងហាលថ្ងៃឱ្យស្ងួត
-យកដីចាក់ចូលក្នុងផើងដំណាំ
– យកជីអាចម៍មាន់ ទ្រាប់បាតមួយជាន់ រួចលុបដីនៅស្រទាប់លើ
-យកគ្រាប់ពូជ រោយតាមចង្អូរក្នុងផើង
-យកចំបើងកាត់ខ្លីៗ រួចរោយនៅក្នុងផើងដំណាំ
-ស្រោចទឹកឱ្យជោគមួយថ្ងៃ២ដង នៅរដូវប្រាំង
3-ការថែទាំ៖
-នៅពេលជីដុះហើយ ត្រូវរម្លស់កូនចេញខ្លះ ដើម្បីកុំឱ្យដុះញឹកពេក
-ក្រៅពីដករម្លស់កូន ត្រូវដកស្មៅ ដែលដុះក្នុងផើងដំណាំ
-នៅពេលជីកំពុងលូតលាស់ ត្រូវស្រោចជីទឹកបំប៉ន ដោយស្រោចក្នុងរយៈពេល២ថ្ងៃម្តង
4-ការប្រមូលផល៖
-ក្រោយដាំបានរយៈពេល១ខែយើងអាចប្រមូលផលបានហើយដោយទុកដើមកន្លះតឹកពីគល់
-ក្រោយប្រមូលផល ត្រូវបន្តស្រោចទឹក ដើម្បីឱ្យជីលូតលាស់បន្ត
-ស្រោចជីទឹក២ថ្ងៃម្តងរហូតដល់លូតលាស់បានកម្ពស់២តឹក យើងអាចប្រមូលផលម្តង ទៅ៥ដងទៀតទើបចោលនិងធ្វើដីដាំឡើងវិញ៕