ឯកសារកសិកម្ម
រូបភាព
+ការរៀបចំរណ្ដៅដាំ
-រណ្តៅដាំមានទំហំកន្លះម៉ែត្របួនជ្រុង និងជម្រៅ៣តឹក ដើម្បីងាយស្រួលក្នុងការដាក់ជីធម្មជាតិ
-ក្នុងរណ្តៅនីមួយៗ ត្រូវដាក់ស្លឹកឈើទុំ និងស្មៅងាប់ៗ រួចលុបដីពីលើ ហើយទុកចោលរយៈពេល ៤ ទៅ ៧ថ្ងៃ ដោយឧស្សាហ៍ស្រោចទឹកពីលើ ដើម្បីជួយឲ្យស្មៅ និងសំរាមផ្សេងៗ នៅក្នុងរណ្តៅឆាប់រលួយ-រយៈពេល៧ថ្ងៃក្រោយ ត្រូវដាក់កូន ចេកដាំនៅក្នុងរណ្តៅនោះ
+ការជ្រើសរើសកូនចេកដាំ និងការដាំ
-ត្រូវជ្រើសរើសកូនចេកថ្លោសៗល្អ យកទៅដាំដោយកប់ឲ្យលិចគល់ចេករួចសង្កត់ដីឲ្យណែន (ប៉ុន្តែការដាំមិនត្រូវដាក់គល់ចេកកប់ជ្រៅពេកទេ ព្រោះអាចធ្វើឲ្យកូនចេកលូតលាស់យឺត) និងកប់ដីពីលើមិនឲ្យពេញរណ្តៅទេ ធ្វើដូចនេះងាយស្រួលក្នុងការថែមជី
-បន្ទាប់ពីដាំហើយយកស្លឹកឈើងាប់ៗគ្របពីលើគល់ចេក និងស្រោចទឹកឲ្យជោគ+ការថែទាំ
-ចំពោះការថែទាំកូនចេក ត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម
-ដើម្បីឲ្យចេកដែលបានដាំមានការដុះលូតលាស់ និងមិនមានជំងឺក្រាស៊ី គាត់រៀបចំធ្វើការថែទាំចេក ដោយកាត់ស្លឹក ចេកណាងាប់ចេញ និងពូនគល់ ព្រមទាំងដោតឈើទប់ដើម្បីកុំឲ្យបាក់ស្ទង ឬដើមនៅ ពេលមានភ្លៀងខ្យល់។-រៀបចំកាប់ចង្អូរទឹកនៅចន្លោះគល់ ដោយមានគំលាតពីគុម្ពប្រវែង ៣-៤តឹក។ ធ្វើដូចនេះទើបមានការ ងាយស្រួលក្នុងការស្រោចទឹកដោយឲ្យទឹកដក់នៅតាមចង្អូរ ឬចេកស្រូបយកជីជាតិបានល្អ
-កាប់កូនចេកមួយចំនួនដែលទើបដុះចេញខ្លះដោយទុកតែ១ដើម ទៅ២ដើមក្នុងមួយគុម្ព ដើម្បីឲ្យដើម ចេកចេញផ្លែធំ និងផ្លែថ្លោសល្អ-ក្រោយពីដាំបានរយៈពេល ៦ខែឡើងទៅ ចេកអាចប្រមូលផលបាន ដោយនៅក្នុងមួយស្ទងមានផ្លែ ចាប់ពី ៧ទៅ១០ស្និត
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត