វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+ គ្រឿងផ្សំ៖-ត្រីឆ្ពិន ៣ក្បាល-ខ្ទឹមស ៣មើម-ម្រេច កន្លះស្លាបព្រាបាយ-ប្រេងខ្យង ១ស្លាបព្រាបាយ-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ-ស្ករស ២ស្លាបព្រាកាហ្វេ
+ វិធីធ្វើ៖-វះពោះលាងត្រីឲ្យស្អាត អង្កន់ត្រីទាំងសង្ខាង រួចដាក់បំពងឲ្យស្រួយស្រង់ដាក់ចានទុកមួយអន្លើ
-បុកម្រេច និងខ្ទឹមសឲ្យម៉ត់រួចបំពងឲ្យក្រហមស្រង់ចេញទុកមួយអន្លើ-ដាក់ប្រេងខ្យង ទឹកស៊ីអ៊ីវ និងស្ករស ក្នុងចានចង្កឹះកូរឲ្យរលាយចូលគ្នា រួចចាក់ចូលក្នុងខ្ទះថ្មី បន្ទាប់មកដាក់ត្រីចូលត្រឡប់ឲ្យចូលគ្រឿងប្រេងខ្យង រួចដួសដាក់ចាន ចាក់ខ្ទឹមបំពងពីលើ ធ្វើទឹកត្រីបុកជ្រលក់រួចជាការស្រេច ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស