ចំណេះដឹងទូទៅ
រូបភាព
+គ្រឿផ្សំ
-ផ្លែល្ពៅ ២ គីឡូក្រាម-ស្ករស ឬស្ករត្នោត ១ គីឡូក្រាម-កំបោរស ១ ស្លាបព្រាបាយ-អំបិល ១ ស្លាបព្រាកាហ្វេ-ខ្ទិះដូងមួយកូនចានចង្កឹះ-ទឹកធម្មតា ៣ លីត្រ
+វិធីធ្វើ
-យកកំបោរសទៅកូរជាមួយទឹក ៣លីត្រឲ្យសព្វ រួចទុកឲ្យរងថ្លា
-យកល្ពៅទៅចិតសំបក និងយកគ្រាប់ចេញឲ្យអស់ រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកទៅត្រាំជាមួយទឹកកំបោរសរក្សាទុករយៈពេល ១-២ម៉ោង-ក្រោយពីត្រាំអស់រយៈពេល២ម៉ោងមក ស្រង់យកល្ពៅចេញលាងទឹកធម្មតាឲ្យស្អាត រួចទុកឲ្យស្រស់ទឹក
-យកស្ករត្នោតទៅដាក់នៅលើភ្លើង កូរវាឲ្យឡើងទៅជាតាំងម៉ែ រួចយកល្ពៅទៅចាក់ចូលទៅក្នុងខ្ទះ ឬឆ្នាំងរំងាស់ស្ករ បន្ទាប់មកដាក់អំបិលចូលកូរវាឲ្យសព្វ (ដុតភ្លើងបន្តិចៗ) រហូតដល់ល្ពៅជិតឆ្អិន យើងត្រូវយកទឹកខ្ទិះទៅចាក់ពីលើហើយកូររហូតដល់ល្ពៅស្ងួតទឹកអស់ ទើបដាក់ចុះពីលើភ្លើង
-ទុកល្ពៅឲ្យ ត្រជាក់ រួចដួសដាក់ចានបរិភោគ
*កត់សំគាល់
-បើចង់ឲ្យល្ពៅរក្សានៅសភាពដើមបានល្អ យើងកុំឧស្សាហ៍កូរវាពេកនៅពេលវានៅលើចង្ក្រាន គឺយើង ឧស្សាហ៍លើកវារលាក់វិញ ធ្វើឲ្យល្ពៅវាមិនបែកសាច់ហើយស្វិតល្អទៀតផង
-បើយើងចង់រក្សាល្ពៅឆឹងទុកឲ្យបានយូរថ្ងៃ គឺកុំដាក់ទឹកខ្ទិះដូង ព្រោះខ្ទិះដូងធ្វើឲ្យល្ពៅឆាប់ជូរផ្អូម
សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត