ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធី​ធ្វើឱ្យ​យា​ហ៊ឺក្រៀម ឲ្យ​ក្លាយជា​មឹក​ស្រស់​វិញ​ !!

26-Apr-2019 04:22 PM

រូបភាព


ដោយ: Uddam

លោកអ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​ដែល​ឮថា​យា​ហ៊ឺ​អាច​ប្រែ​ក្លាយទៅជា​មឹក​ស្រស់​វិញ​បាន​។ ជាការ​ពិត គេ​ពិតជា​អាច​ប្រែ​វា​ទៅជា​មឹក​ស្រស់​វិញ​បាន ដោយ​គ្រាន់តែ​អនុវត្តតាម​វិធី​ខាងក្រោម​នេះ​។

១.យក​យា​ហ៊ឺ១បន្ទះ​មក​សាកល្បង (​ប្រសិនបើ​មិន​ចង់បាន​យា​ហ៊ឺ​ច្រើន​ក្លាយទៅជា​មឹក​ស្រស់​)​។​
​ ​២.កើប​ផេះ​បាត​ចង្ក្រាន​មួយ​ចាន​រួច​ដាក់ចូល​ឆ្នាំង​មួយ​។​
​ ​៣.ចាក់ទឹក​ចូល​ឆ្នាំង​ឱ្យ​ខ្ពស់ជាង​ផេះ១អ៊ី​ញ​។​


​ ​៤.ដាក់​យា​ហ៊ឺ​ចូលក្នុង​ទឹក​ផេះ​នេះរួច​ទុកចោលយ៉ាងតិច2ម៉ោងឬ១យប់លុះព្រឹកឡើងសឹម​ដកចេញ​។​
​ ​៥.លោកអ្នក​នឹង​បាន​មឹក​ស្រស់ សម្រាប់​យកទៅ​អាំង ជ្រលក់​ទឹកត្រី​គ្រឿង​ដ៏​ឆ្ងាញ់​ពិសា​បាន​ហើយ​៕