ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

តែស្លឹកគ្រៃលាយក្រូចឆ្មារ ជួយលាងផ្លូវពោះវៀន  លាងតម្រងនោមនិងធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ ប្រឆាំងពីជំងឺឆ្លងដទៃទៀត

26-Apr-2019 05:18 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
– ក្រូចឆ្មារ ២ផ្លែ- ស្លឹក និងដើមស្លឹកគ្រៃ ៣ដើម- កញ្ចប់តែ ១កញ្ចប់ (តែអ្វីក៏បាន)- ទឹកស្អាត ៥កែវ
+វិធីធ្វើ-ជាដំបូងលាងស្លឹកគ្រៃ និងក្រូចឆ្មារឱ្យបានស្អាតល្អ រួចហាន់ស្លឹកគ្រៃឱ្យរាងតូចល្អិតៗ ហើយកាត់ក្រូចឆ្មារជាដុំៗក៏បានជាចំណិតក៏បានដោយមិនបាច់ចិតសម្បកចេញ-បន្ទាប់មកដាក់ទឹក បង់ស្លឹកគ្រៃ ក្រូចឆ្មារ និងកញ្ចប់តែចូល ដាំឱ្យពុះរហូតដល់ហួតសល់ទឹកត្រឹមតែ ២កែវចាំបិទភ្លើង
-អ្នកអាចទទួលទានទឹកតែនេះយ៉ាងហោច១ថ្ងៃ ២កែវទាំងនៅក្តៅឧណ្ហៗទើបជាការប្រសើរចំពោះសុខភាព
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត