ចំណេះដឹងទូទៅ
រូបភាព
បើយើងគ្រាន់តែមើលនឹងភ្នែកដោយមិនបានធ្វើការធ្វើការពិសោធន៍អ្វីសោះ វាពិតជាពិបាកដឹងថាទឹកឃ្មុំសុទ្ធ ឬក៏មិនសុទ្ធណាស់។ ដូច្នេះហើយ តើត្រូវប្រើវិធីអ្វីខ្លះដើម្បីឲ្យដឹងថាទឹកឃ្មុំរបស់អ្នកសុទ្ធ ឬមិនសុទ្ធ? ទោះបីជាយ៉ាងណានៅតែមានវិធីសាស្ត្រមួយចំនួនដែលអ្នកអាចធ្វើតេស្តដឹងថាទឹកឃ្មុំសុទ្ធ ឬមិនសុទ្ធ។
១-ធ្វើតេស្តដោយប្រើទឹក៖វិធីមួយយ៉ាងមានប្រសិទ្ធិភាពដើម្បីឲ្យដឹងថា ទឹកឃ្មុំរបស់អ្នកសុទ្ធ ឬមិនសុទ្ធ។ ចាក់ទឹកឃ្មុំ ១ ស្លាបព្រាបាយចូលទៅក្នុងទឹក ១ កែវ។ ប្រសិនបើអ្នកឃើញថាវារលាយ ទឹកឃ្មុំនេះមិនសុទ្ធទេ ព្រោះវារលាយនៅក្នុងទឹក។ ទឹកឃ្មុំសុទ្ធតែងតែកើតជាដុំៗនៅពេលចាក់ចូលទៅក្នុងទឹក។
២-ធ្វើតេស្តដោយប្រើភ្លើង៖ត្រូវមានការប្រុងប្រយ័ត្នក្នុងពេលកំពុងធ្វើតេស្តដោយប្រើវិធីនេះ។ ទឹកឃ្មុំជារបស់ដែលដុតឆេះ។ យកទានដែលមានប្រឆេះអំបោះកប្បាស រួចចាក់ទឹកឃ្មុំចូលពីលើប្រឆេះនោះ។ ឥលូវដុតភ្លើង។ ប្រសិនបើប្រឆេះចាប់ផ្តើមឆេះឡើង បានន័យថាទឹកឃ្មុំសុទ្ធ។ បើមិនដូច្នេះទេ ប្រាកដជាមានវត្តមានទឹកក្នុងទឹកឃ្មុំជាពុំខាន។
៣-ធ្វើតេស្តដោយប្រើក្រដាស៖អ្នកត្រូវយកក្រដាសផ្តិត។ ចាក់ទឹកឃ្មុំ ១ ដំណក់ពីលើក្រដាស។ ប្រសិនបើទឹកឃ្មុំមិនសុទ្ធទេ ក្រដាសនឹងស្រូបយកទឹកឃ្មុំ។ ទឹកឃ្មុំសុទ្ធនឹងមិនជ្រាបចូលក្រដាសឡើយ។
៤-ធ្វើតេស្តដោយប្រើក្រណាត់៖ចាក់ទឹកឃ្មុំ ២-៣ ដំណក់លើក្រណាត់។ ទឹកឃ្មុំមិនសុទ្ធនឹងជ្រាបចូលក្រណាត់។ អ្នកក៏អាចសាកល្បងរកទឹកឃ្មុំសុទ្ធដោយប្រើវិធីផ្សេង។ សម្អាតទឹកឃ្មុំចេញពីលើក្រណាត់។ ប្រសិនបើអ្នកឃើញថា គ្មានស្នាមប្រឡាក់លើក្រណាត់ទេនោះ បញ្ជាក់ថាវាជាទឹកឃ្មុំសុទ្ធ។
៥-ធ្វើតេស្តដោយប្រើជាតិអាល់កុល៖យកទឹកឃ្មុំ និងជាតិអាល់កុលក្នុងបរិមាណស្មើគ្នា រួចចាក់ចូលក្នុងកែវមួយ។ ទឹកឃ្មុំសុទ្ធនឹងកើតជាដុំៗ ចំណែកឯទឹកឃ្មុំមិនសុទ្ធនឹងរលាយក្នុងទឹកអស់។ ប្រសិនទឹកឃ្មុំមិនសុទ្ធ អ្នកនឹងឃើញថាទឹកមិនថ្លាឡើយ ក្រោយពេលធ្វើពិសោធន៍រួច។
៦-ធ្វើតេស្តដោយដុតកម្តៅ៖អ្នកប្រហែលជាធ្លាប់បានលឺកន្លងមកថា ទឹកឃ្មុំមិនត្រូវឲ្យដុតកម្តៅឡើយ។ ព្រោះកម្តៅអាចធ្វើឲ្យទឹកឃ្មុំពុល។ តែទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្នកវិទ្យាសាស្ត្រណាអាចបង្ហាញពីការពិតនៃបញ្ហានេះបានឡើយ។ ដូច្នេះ យកទឹកឃ្មុំបន្តិចដុតកម្តៅ។ ទឹកឃ្មុំសុទ្ធនឹងក្លាយជាស្ករ ឯទឹកឃ្មុំមិនសុទ្ធវិញអ្នកអាចមើលឃើញមានពពុះ។
៧-ធ្វើតេស្តដោយប្រើនំប៉័ង៖សាកល្បងវិធីនេះចំពោះអាហារពេលព្រឹករបស់អ្នក។ ទឹកឃ្មុំសុទ្ធតែងតែធ្វើឲ្យនំប៉័ងរឹង។ ប្រសិនបើមិនមែនជាទឹកឃ្មុំសុទ្ធទេ នំប៉័ងនឹងក្លាយជាសើម ហើយទ្រោម។ វាក្លាយជាបែបនេះដោយសារតែមានជាតិសំណើម។
៨-ហិតក្លិន៖អ្វីដែលសំខាន់បំផុត ប្រសិនបើទឹកឃ្មុំរបស់អ្នកមិនសុទ្ធទេ វានឹងធុំក្លិនជូរ។ អ្នកក៏អាចមើលឃើញពពុះសៗនៅលើទឹកឃ្មុំផងដែរ។ យល់ល្អត្រូវបោះវាចោលភ្លាមៗ។ ទឹកឃ្មុំសុទ្ធមានក្លិនស្រាល៕