ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំល្ពៅ ឈ្ងុយឆ្ងាញ់!

27-Apr-2019 09:57 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ល្ពៅឈូស ១គីឡូកន្លះ,ម្សៅខ្សាយ ៣០០ក្រាម, សាច់ដូង ១ចាន, ស្ករស ២៥០ក្រាម, អំបិល កន្លះស្លាបព្រាបាយ, ខ្ទិះដូង ៣០០មីលីលីត្រ, ស្លឹកចេក កាត់ប្រវែង ១-១ចង្អាមកន្លះ (សម្រាប់វេចនំ)។

វិធីធ្វើ៖

១.យកល្ពៅដែលឈូសហើយលាយជាមួយម្សៅខ្សាយ ស្ករស អំបិល សាច់ដូង និងខ្ទិះដូង ហើយកូរច្របល់បញ្ចូលគ្នាឲ្យបានសព្វល្អ
២.បន្ទាប់មកចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ២សន្លឹកទៅតាមស្លឹកចេក ហើយដួសល្ពៅដែលលាយហើយដាក់ ៣ស្លាបព្រាបាយ បន្ទាប់មកកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលអ្នកចង់បាន
៣.រួចរាល់អស់ហើយយកនំដែលវេចហើយដាក់ចំហុយប្រហែលជា ៤០-៤៥នាទី នោះឆ្អិនជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ