វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ឆៃប៉ូវប្រៃ ៥០០ក្រាម, ខ្ទឹមក្រហម ខ្ទឹមស មួយមុខ ១០០ក្រាម ហាន់តូចៗ, ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត), ស្ករស ១៥០ក្រាម, ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ឆៃប៉ូវលាងទឹកអោយស្អាត ហាន់ជាសរសៃតូចៗល្មម រួចដាក់ត្រាំទឹកប្រហែល ១ម៉ោងហើយស្រង់ចេញទុកអោយស្ងួតទឹក
២.យកឆៃប៉ូវលាយជាមួយខ្ទឹមក្រហម ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មារ និងស្ករស ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិល្មមតាមចំណង់ចំណូលចិត្ត ជាការស្រេច។
*ទុកក្នុងទូរទឹកកកហូបបានយូរ ហើយស្រួយឆ្ងាញ់។ បើប្រើឆៃប៉ូវផ្អែម បន្ថយស្ករស និងដាក់ទឹកត្រីបន្តិច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ