ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្លាបមាន់ប្រឡាក់ទឹកឃ្មុំ!

27-Apr-2019 11:00 AM

រូបភាព


ដោយ: Uddam

+ គ្រឿងផ្សំ៖-ស្លាប់មាន់១គីឡូ-ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ-ទឹកម្ទេស ២ស្លាបព្រាបាយ-ទឹកឃ្មុំ ១ស្លាបព្រាបាយ- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ-ម្សៅខ្ទឹម ១ស្លាបព្រាកាហ្វេ-ម្សៅម្ទេស ១ស្លាបព្រាកាហ្វេ- ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ-ប័រ ២ស្លាបព្រាបាយ

+វិធីធ្វើ៖-លាយទឹកប៉េងប៉ោះ ទឹកម្ទេស ទឹកឃ្មុំ ទឹកស៊ីអ៊ីវ ម្សៅខ្ទឹម ម្សៅម្ទេស ម្រេចម៉ត់ ប័រ កូរឲ្យរលាយសព្វ គ្រឿង ស្លាបមាន់លាងឲ្យស្អាតឆូតលើស្លាបទាំងសងខាង រួចយកប្រឡាក់ជាមួយគ្រឿងដែល លាយហើយឲ្យចូលសព្វសាច់ ទុកវាចោលរយៈពេល ១៥-២០នាទី រួចយកទៅចៀនឲ្យឆ្អិន រួចជាការស្រេច ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស