ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

កកោះ ! ក្រៅពីផ្លែវាអាចញ៉ាំបាន សំបក,ឬសនិងស្លឹកវាក៏ជាឱសថដែលចាស់ៗបុរាណយកទៅប្រើជាថ្នាំព្យាបាលជំងឺបានច្រើនមុខទៀតដូចជា…(សូមចុចអាន) !!!

27-Apr-2019 11:46 AM

រូបភាព


ដោយ: Uddam

កកោះ មិនសូវមានគេស្គាល់តែវាជាឱសថយ៉ាងពិសេសជួយព្យាបាលបូសដោះ ផ្សះដំបៅ
ព្យាបាលរាគមួល ប្ញសដូងបាតឲ្យរួញបាត់ជួយចែកគ្នាដឹងស្គាល់ផង!


+ផ្នែកប្រើប្រាស់ៈ សម្បក គ្រាប់ ឫស
+វិធីប្រើៈ
-សំបក៖រសជាតិសំបកមានរសជាតិល្វីងចត់ យកដាំទឹកផឹកព្យាបាលកបនឹងជម្ងឺរាគ-រាគមួលយកស្ងួត ២០-៣០ក្រាមដាំផឹកក្នុងមួយថ្ងៃ។អាំងសំបកវាបុករោយលើដំបៅដើម្បីឲ្យវាផ្សះ។


-ពកដើមៈដាំផឹកព្យាបាលព្រូន រោគស្បែក ដាំឆ្ពង់ដាក់ខាងក្រោមឱ្យប្ញសដូងរួញបាត់ ។
-ឬសយកដាំទឹកផឹកព្យាបាលបូសដោះ ២០-៣០ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។
-គ្រាប់ៈដុសជាមួយទឹកយកខាប់ៗបិតបូស រោគសើស្បែក ។


វិធីប្រើនិងកម្រិតប្រើៈដាំទឹកផឹកពី២០-៣០ ក្រាមដាំផឹកក្នុងមួយថ្ងៃ។
ឯកសារយោង៖ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល
+++សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

-អត្ថបទដោយ៖អ៊ាង សុផល្លែត