ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសាច់មាន់ឆាប៉េងប៉ោះជូរអែម ឆ្ងាញ់ៗ!

27-Apr-2019 08:13 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម (កាប់ជាដុំៗ), ខ្ទឹមបារាំង ១-២ផ្លែ ប៉េងប៉ោះ ១-២ផ្លែ ការ៉ុត ១ផ្លែ ចិតជាដុំៗល្មម ឬល្អិតៗ (តាមចំណូលចិត្ត), ខ្ទឹមចិញ្ច្រាំ ១ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៤-៥ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១-២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយកន្លះ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ទឹកធម្មតា កន្លះកូនចាន, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆា ដាក់ខ្ទឹមចិញ្រ្ចាំចូល រំលីងអោយឈ្ងុយ រួចដាក់សាច់មាន់ចូលឆា ទុកអោយសាច់ឆ្អិន

២.បន្ទាប់មកដាក់បន្លែ ខ្ទឹមបារាំង ប៉េងប៉ោះ និងការ៉ុតចូល ឆាចូលគ្នា ៤-៥ត្រលប់

៣.រួចដាក់ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង ស្ករស និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នាអោយសព្វ ហើយដាក់ទឹកចូល ទុកអោយពុះ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ