វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-សណ្តែកអង្គុយ ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)-អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)-ស្ករស ៥០០ ក្រាម-អំបិល ១ ស្លាបព្រាកាហ្វេ-ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគាម-ម្សៅឆា ២ស្លាបព្រាបាយ លាយទឹកកន្លះចានចង្កឹះ+វិធីធ្វើ៖-មុនដំបូងយកទឹកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកអង្គុយចូលដាំឲ្យផុស។
-បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។-យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសពរហូតដល់ឆ្អិន
-រួចយកម្សៅឆាចាក់ទឹកកន្លះចានចង្កឹះកូរអោយសព្វ ចាប់ផ្ដើមចាក់ចូលក្នុងឆ្នាំងបង្អែមកូររហូតដល់ខាប់ឆ្អិនល្អ លើចុះ ដាក់ដាំខ្ទិះដូងដើមអោយពុះ នៅពេលញុំាដួសខ្ទិះដូងដើមដាក់ពីលើធ្វើអោយកាន់តែមានរសជាតិឆ្ងាញ់៕សម្រួលអត្ថបទដោយ៖ខ្ទឹមស