វិជ្ជាមេផ្ទះ
រូបភាព
+ គ្រឿងផ្សំ៖-ខ្ទឹមសប្រាំកំពិស ហាន់ជាចំណិតស្តើងៗ ទុកមួយអន្លើ-ខ្ទិះដូងដើម កន្លះកូនចានតូច- សាច់មាន់មួយគីឡូក្រាម អំបិលម៉ដ្ឋកន្លះស្លាបព្រាបាយ ទឹកត្រីកន្លះស្លាបព្រាបាយ ស្ករសកន្លះស្លាបព្រាបាយ -ម្សៅម្ទេសឬម្ទេសក្រហម លាយចូលគ្នា ជាមួយគ្រឿង ( គល់ស្លឹកគ្រៃ រំដេង រមៀត និងស្លឹកក្រូច បុកម៉ដ្ឋ)+ របៀបធ្វើ-ដាក់ខ្ទះអោយក្តៅ រួចសឹមដាក់ប្រេងឆាមួយស្លាបព្រាបាយ- ប្រេងឆាឡើងក្តៅ ដាក់ខ្ទឹមដែលហាន់ហើយចូលទាល់តែប្រែពណ៌ទៅជាពណ៌ត្នោត-ដាក់គ្រឿងនិងសាច់ដែលបានលាយរូចរាល់នោះ ដោយបន្ថែមទឹកបន្តិចដើម្បីអោយសាច់ រម្ងាស់បានល្អ-ពេលស្ងួតទឹក សឹមដាក់ខ្ទិះដើមចូលរួចទុកប្រមាណជាមួយទៅពីរនាទី ជាការស្រេច!+បញ្ជាក់៖ ទទួលទានតាមការនិយម ដោយផ្ទាប់ជាមួយបន្លែខ្ទឹមបារាំង ត្រសក់ និងប៉េងប៉ោះជាដើម ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស